VIDEO Diego Simeone ចាប់អារម្មណ៍ Javier Hernandez របស់ Manchester United

0

​គ្រូបង្វឹក​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ Atletico Madrid គឺ​លោក Diego Simeone បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ លើ​ការ​ទិញយក​កីឡាករ Javier Hernandez ពី​ក្លិប​បិសាច​ក្រហម Manchester United ។​ ​ខ្សែប្រយុទ្ធ​រូបនេះ​បច្ចុប្បន្នកំពុង​ជាប់​ភារកិច្ច​ជាមួយ​ក្លិប Manchester United សម្រាប់​ការប្រកួត​លក្ខណៈ មិត្តភាព​មុន​បើក​រដូវ​កាល​នៅ​សហរដ្ឋអាមេរិក​ប៉ុន្តែ​រូបគេ​ចូល​លេង​បាន​តិចតួច​បំផុត​ក្នុង​ក្រុម​របស់លោក Louis van Gaal ។​ ​

នៅពេលដែល​មានការ​ចោទសួរ​ទាក់ទិន​ទៅនឹង​កីឡាករ​សញ្ជាតិ​មិច​ស៊ី​កូ​រូបនេះ​ក្នុង​សន្និសីទកាសែត លោក Simeone ប្រាប់​អ្នកសារព័ត៌មាន​ថា “Javier Hernandez ជា​កីឡាករ​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍ គេ​អាច មានលទ្ធភាព​ក្នុងស្ថានភាព​មួយ​ទល់​មួយ​ជាមួយ​ខ្សែការពារ​ហើយ​គេ​អាច​នាំយក​ប្រយោជន៍​ជាច្រើន​មក​ឲ្យ​ក្រុម​” ។​ ​គួរ​បញ្ជាក់ថា Hernandez ចូល​លេង​ជា​ជម្រើស​ដំបូង​បានតែ​១៥​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ Premier League សម្រាប់​រយៈពេល​២​រដូវ​កាល​ចុងក្រោយ​នេះ ៕