ឯកឧត្តម ផៃ ប៊ុនឈឿន​ ត្រូវបានតែងតាំងជាប្រធានគណបក្សប្រជា ជនកម្ពុជា ស្រុកសៀមប៉ាង

0

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ផៃ ប៊ុន​ ឈឿន​ រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន​ និងជាប្រធានក្រុមការ
ងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង​ ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកសៀមប៉ាង ។ ពិធីប្រកាសតែងតាំង​នេះ ត្រូវបានរៀបចំឡេីង នៅស្នាក់ការកណ្តាលគណបក្សខេត្ត​ កាលពីថ្ងៃទី៣០​ ខែមករា ឆ្នាំ២០២១ ។ ការ
តែងតាំងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសៀមប៉ាង​នេះ​ គឺសម្រាប់ការងារឆ្នាំ២០២០​ និងទិសដៅភារកិច្ច ក្នុងឆ្នាំ២០២១។

ឯកឧត្តម ផៃ ប៊ុនឈឿន​ បានប្តេជ្ញាថាៈនឹងខិតខំប្រឹងប្រែងចុះជួយប្រជាពលរដ្ឋនៅទីនោះ ឲ្យអស់ពីកម្លាំ
ងកាយចិត្ត​ ដេីម្បីភាពសុខដុមរម្យនាជូនប្រជាជន ៕