ប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្កបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១

0

កំពង់ធំ៖ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្កបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។ កិច្ចប្រជុំនេះ ធ្វើឡើងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ដោយមានការចូលរួមពីប្រធានបក្សស្រុក ប្រធានក្រុមការងារឃុំ សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ ប្រមាណជិត១០០ នាក់បន្ទាប់ពី លោក សំ សុខសៀក បានអានរបាយការណ៍សង្ខេបនិងលើកពីបញ្ហាប្រឈមមួយចំនួននៅក្នុងមូលដ្ឋានរួចមក ឯកឧត្តម ជា អឿង បានលើកឡើងនូវចំណុចសំខាន់ៗ នៃសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ ព្រមទាំងទិសដៅភារកិច្ចឆ្នាំ២០២១ ដោយយោងតាមឯកសារលេខ ០១/០១២១ រប.គក ចុះថ្ងៃទី១៩ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ ជាមួយក្នុងការវាយតម្លៃសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លើសភាពការណ៍ឆ្នាំ២០២០ អង្គប្រជុំទាំងមូលបានប្តេជ្ញារួមសាមគ្គីជាធ្លុងមួយ ដើម្បីជំរុញអនុវត្តឲ្យបានសម្រេចដោយជោគជ័យនូវរាល់ទិសដៅ ភារកិច្ចឆ្នាំ២០២១ ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាពលរដ្ឋដោយឥតលក្ខ័ណ្ឌឲ្យបានទូលំទូលាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជំរុញការឲ្យមានការរីកចម្រើនលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនាផ្សារភ្ជាប់ការងារបក្ស និងរដ្ឋឲ្យបានល្អប្រសើរឆ្ពោះទៅដណ្តើមជ័យជម្នះតាមការរំពឹងទុកសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២-២០២៣ នាពេលខាងមុខនេះ។

ជាមួយគ្នានេះដែរឯកឧត្តមបានជំរុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវថែរក្សាសុខភាពពិសេសការពារជម្ងឺកូវីដ១៩ ចូលរួមគោរពច្បាប់ចរាចរណ៍អប់រំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងខិតខំជំរុញកូនឲ្យខិតខំរៀនសូត្រឲ្យបានខ្ពស់ដើម្បីជួយអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន ។
ជាចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឲ្យធ្វើអំពើល្អ ជាគម្រូល្អដល់ប្រជាពលរដ្ឋដើម្បី ឲ្យប្រជាពលរដ្ឋជឿ ទុកចិត្តមកលើ អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដោយមិនប្រកាន់ និន្នាការនិយោបាយ ជាតិ សាសន៍ ពណ៌សម្បូរ នោះឡើយ៕