ឆេះ​រថយន្ត​ទាំង​កណ្ដាល​យប់​បង្ក​ការភ្ញាក់ផ្អើល​សំណាងល្អ​ពន្លត់​ទាន់ពេល​

ភ្នំពេញ ៖ រថយន្ត​កូរ៉េ​មួយ​គ្រឿង​សំរាប់​ដឹក​អែ​ត​ចាយ​ចត​ទុក​នៅ​មុខ​ផ្ទះ​ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ សំណាង​ល្អ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ក៏​រុញ​រថយន្ត​ចេញ​អោយ​ផុត​ផ្ទះ រួច​យក​ទឹក​មក​បាញ់​ពន្លត់​ទាន់ពេល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​

ឈានចូល​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​ផ្ទះសំណាក់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ទួល​ច័ន្ទ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​
​បើតាម​សម្ដី​របស់​ម្ចាស់ផ្ទះ​និង​ជា​ម្ចាស់​រថយន្ត​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​គាត់​បាន​យក​រថយន្ត​មក​ចត​ទុក​មុខ​ផ្ទះ​ដូច​សព្វដង ហើយ​ក៏​ចូល​ទៅក្នុង​ផ្ទះ​សំរាក លុះ​នៅ​ពេលយប់​ជ្រៅ​ក៏​ធុំក្លិន​ឈ្ងៀម គាត់​ក៏​ចេញ​មក​មើល​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​គាត់ គាត់​ក៏​បាន​ដាស់​អ្នក​នៅ​ក្នុងផ្ទះ​អោយ​ចេញ​មក​ជួយ​ពន្លត់​ដោយ​រុញ​រថយន្ត​អោយ​ផុត​ផ្ទះ​ព្រោះ​ខ្លាច​ឆេះ​ដោយ​ទាំង​ផ្ទះ​ថែម​ទៀត ហើយក៏​បាន​ត​ទុយោ​ទឹក​បាញ់​ពន្លត់​ទាន់ពេល​ហើយ​ភ្លើង​ក៏​រលត់​បាត់ទៅ សំណាងល្អ​រថយន្ត​គ្រាន់តែ​រង​ការខូចខាត​ឆេះ​រោល​ដោយសារ​ភ្លើង​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​
​គាត់​បាន​និយាយ​បន្តទៀតថា ការឆេះ​នេះ​អាច​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី​ក្នុង​រថយន្ត​ក៏​មិនដឹង ឬ​មួយ​ក៏​មាន​គេ​លួច​ដុត (​នេះ​ជា​ការសង្ស័យ​របស់​ម្ចាស់​រថយន្ត​) ។​ នៅ​កន្លែងកើតហេតុ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ផងដែរ​៕​

1 2