ផ្ទៃមេឃ​អ​ព្ទ័​អួ​រលាយ​លំ​ជាមួយ​ភ្លៀង​ផ្គរ ផ្សែង​អ​ព្ទ័

0

​ ​ ​មណ្ឌលគិរី​៖ ខ្យល់​កន្ត្រាក់​ផងដែរ បាន​បន្ត​កើតឡើង​នៅក្នុង​ខេត្តមណ្ឌលគិរី​ជាង​០២​សប្ដាហ៍​កន្លងមកហើយ​ផ្ទៃមេឃ​ពុំទាន់​ស្រឡះ​នៅឡើយ​ទេ លក្ខណៈ​បែបនេះ​ពុំ​បណ្តាលអោយមាន​ការប៉ះពាល់​ដល់ ការរកស៊ី​ទទួលទាន​ក៏ដូចជា​បងប្អូន​កសិក​រ​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​នោះដែរ​។ ជាក់ស្តែង​ផ្ទៃមេឃ​នៅក្នុង​ក្រុង​សែន​មនោ​រម្យ ស្រុក អូររាំង និង​ឃុំ ដាក់​ដាំ រយះពេល​ពីរ​ថ្ងៃនេះ​គិត​ចាប់តាំងពី​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០១៤​នេះ ផ្សែង​អ​ព្ទ័ បន្ត​ធ្លាក់​កណ្តាលថ្ងៃត្រង់​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ​ផងដែរ​ធ្វើអោយ​ស៊ី​តុ​ណ្ហ​ភាពចុះ​ត្រជាក់​ជាង​ធម្មតា ពោលគឺ​ស៊ី​តុ​ណ្ហ​ភាព នៅពេល​ថ្ងៃ​ចុះ​ត្រជាក់​ចាប់ពី​ចន្លោះ​១៨​ដល់​២១​អង្សា​សេ​។​ 20131015_165343

លោក ញ៉ែម វ៉ាន់​នី ស្នងការ​ខេត្ត​បាន​ណែ​នាំអោយ​មន្ត្រី​នគ​បាល​ចរាចរណ៍​ផ្លូវគោក​នៅតាម​គោលដៅ​របស់ខ្លួន​អោយធ្វើ​ការណែនាំ​ដល់​អ្នកធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​អោយ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់​ព្រោះ​ភ្លៀង​ផ្គរ​ផ្សែង​អ​ព្ទ័​បន្ត​ធ្លាក់​អត់​ឈប់ឈរ ដើម្បី​ជៀសវាង​មានការ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតឡើង​៕CAM00075 CAM00073 20131015_170222