នាយប៉ុស្ដិ៍នគរបាលឃុំស្រែថ្មីម្នាក់ដេកស្លាប់នៅក្នុងប៉ុស្តិ៍ម្នាក់ឯងដែលគេសង្ស័យថាបណ្តាលមកពីជម្ងឺប្រចាំកាយ

0

ខេត្តកំពង់ឆ្នាំង: នៅវេលាម៉ោង ០៨ និង៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាយប៉ុស្តិ៍នគរបាលឃុំស្រែថ្មីម្នាក់ដេកស្លាប់នៅក្នុងប៉ុស្តិ៍ម្នាក់ឯងដែលគេសង្ស័យថាបណ្តាលមកពីជម្ងឺប្រចាំកាយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅក្នុងប៉ុស្ដិ៍នគរបាលឃុំស្រែថ្មី ដែលស្ថិតនៅក្នុងភូមិសន្ទួច.ឃុំស្រែថ្មីស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះដែលជានាយប៉ុស្ដិ៍រដ្ឋបាលដេកស្លាប់ម្នាកឯងខាងលើនេះមានឋានះវរះសេនីយ៍ត្រី.អត្តលេខ៤៥៧៧០.ឈ្មោះ កែ សុផង់ អាយុ៥៥ឆ្នាំមានប្រពន្ធឈ្មោះ ប៉ែន សុខនី អាយុ ៥៣ ឆ្នាំ មានកូន៧នាក់រស់នៅក្នុងភូមិគល់គប់ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុក្នុងវេលាម៉ោង 1:00 រំលងអាធ្រាតឈានចូលថ្ងៃទី ១៦ ខែកុម្ភះឆ្នាំ២០២១ នេះជនរងគ្រោះកំពុងតែនិយាយអាយកូមជាមួយអធិការនៅក្នុងបន្ទប់ម្នាក់ឯងដែលបិទគន្លឹះចេញពីខាងក្នុង ។

ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែថ្មីបានឲ្យដឹងទៀតថាលុះព្រឹកឡើងគាត់បានដាស់ឲ្យភ្ញាក់ឡើងដើម្បីទៅប្រជុំនៅអធិការនគរបាលស្រុករលារប្អៀរតែមិនឃើញមានការឆ្លើយតបគាត់ក៏មើល
ពីខាងក្រៅទៅឃើញជនរងគ្រោះដេកស្លៀកខោខ្លីខ្លួនទទេនៅលើប៉ៅអ៉ីដោយមានការសង្ស័យក៏បានជម្រាប
ទៅលោកមេឃុំនិងក្រុមប្រឹក្សាឃុំស្រែថ្មីនិងអនុប្រធានប៉ុស្ដិ៍ឱ្យជួយពិនិត្យមើលព្រោះជនរងគ្រោះបានបិទទ្វារនិងដាក់គន្លិះពីក្នុងនិងបានរាយការណ៍ជូនទៅអធិការនគរបាលស្រុករលារប្អៀរ ពីស្ថានភាពរបស់លោកមេប៉ុស្ដិ៍ និងបង្កការភ្ញាក់ផ្អើលភ្លាមៗផងដែរ ។ក្រោយការជួបពិគ្រោះគ្នាភ្លាមៗនោះក៍មានការគាស់បង្អួចមើលទៅឃើញថាលោកមេប៉ុស្ដិ៍បានដេកស្លាប់នៅលើប៉ៅអ៉ីមិនដឹងតាំពីថ្មើណានោះទេ ។បើយោងតាមការធ្វើកោសលវិច្ច័យពីសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យក៏ដូចជាសិក្ខាចៅក្រមបានដាក់ការសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ចន្លោះពីម៉ោង 2:00ទៅម៉ោង 3:00រៀបភ្លឺហើយជនរងគ្រោះក៏មានជំងឺប្រចាំកាយលើសឈាមនិងលេបថ្នាំជាប្រចាំផងដែរ ។ក្រោយពីការពិនិត្យសាកសពរួចរាល់ហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពនាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែថ្មីប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តរបស់ស្នងការនគរបាលខេត្តយកទៅលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
សុខ គឹមសៀន