អភិបាលស្រុកកំពង់ត្រាច អញ្ជើញពិនិត្យស្ថានភាពស្ពានបេតុង

0

កំពត;ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក មន្រ្តីជំនាញការិយាល័យរដ្ឋបាលស្រុក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំឬស្សីស្រុកខាងកើត និងលោកមេភូមិ បានអញ្ជើញចុះពិនិត្យស្ថានភាពស្ពានបេតុង១កន្លែងស្ថិតនៅភូមិអន្លងថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ដែលមានសភាពចាស់បាក់បែកផ្នែកខាងលើពិបាកក្នុងការធ្វើដំណើរ នឹងមានហានិភ័យខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ។

ក្រោយពីបានអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងរបស់ស្ពាន និងដើម្បីឆ្លើយតបការដោះស្រាយបញ្ហាលំបាកនេះ លោកអភិបាលស្រុក បានផ្តល់ថវិកាសម្រាប់ក្រុមការងារស្រុក និងឃុំធ្វើការជួសជុលស្ពានឡើងវិញឲ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋចំនួន៤ឃុំ ចេញចូលប្រកបមុខរបរជាប្រចាំក្នុងតំបន់នេះ ក៏ដូចជាការដឹកជញ្ជូនទំនេញផ្សេងៗឆ្លងកាត់ផងដែរ។

បន្ទាប់មកលោកបានបន្តដំណើរជាមួយក្រុមការងារគណបក្សមូលដ្ឋានមូលដ្ឋានឃុំឬស្សីស្រុកខាងកើត ដើម្បីពិនិត្យនិងកែលម្អលើកស្លាកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានភូមិអន្លង់ថ្ងាន់។