ស្នងការខេត្តកំពតធ្វើការចែកម៉ាសដល់អ្នករតម៉ូតូឌុបនិងអ្នករត់ផាស់អាប់

0

ខេត្តកំពត: លោក​ឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការនគរបាល​ ខេត្ត​កំពត​ ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេខេត្ត ធ្វើ​ការ​ចែកម៉ាស់ជូនដល់អ្នករត់កង់បី ផាស់អាប់ និង ម៉ូតូឌុប នៅក្នុងក្រុងកំពត​ ចំនួន​ ១៤០​ប្រអប់ និងម៉ាស់ក្រណាត់ ១៥០ម៉ាស់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ នៅព្រឹកថ្ងៃ​ទី​ ២០​ ខែ​មេសា​ ឆ្នាំ​២០២១​។

លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​ ក៏បានធ្វើការផ្តាំផ្ញើរ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមការពារនិង ពាក់ម៉ាក់ លាង ដៃជាមួយសាប៊ូ​ និងបាញ់អាល់កុល អោយបានគ្រប់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ៕