រន្ទះបានឆកយកជីវិតបុរសចំណាស់ម្នាក់កំពុងព្រោះស្រូវកណ្តាលវាលស្រែ

0

សៀមរាប: បុរសម្នាកត្រូវរងដោយគ្រោះធម្មជាតិ (រន្ទះ​បាញ់​) បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការនេះបានកើតឡើង នៅវេលា​ម៉ោង​៣​ :៤៥​នាទី​ររសៀលថ្ងៃទី​២៨​ ខែ​មេសា​ ឆ្នាំ​២០២១​ត្រង់ចំណុចវាលស្រែខ្ទំ ចម្ងាយប្រហែល១គីឡូម៉ែត្រ ខាងលិចភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ ស៊ូ​ ររាត់ ភេទ​ប្រុស​ អាយុ​៤៨​ ឆ្នាំ​ រស់នៅ​ភូមិ​វៀន​ ឃុំប្រាសាទ​ ស្រុកវ៉ារិន ក្នុងពេលជនរងគ្រោះកំពុង​ព្រោះស្រូវ​ នៅវាលស្រែកន្លែងកើតហេតុខាងលើ។លោកបញ្ជាក់ថា ក្រោយពីកើតកម្លាំងប៉ុស្តិ៍នគរបាលសហការជាមួយគ្រូពេទ្យមណ្ឌលស្វាយស ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសាកសព ឃើញថាសពពិតជាស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន ហើយសពប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើចុណ្យតាមប្រពៃណី ៕