វាលតំបន់សត្វខ្សឹបត្រូវបានឈ្មួញឃុំបឃិតជាមួយមន្រ្តីគ្រាប់ល្ពៅប្លន់យកមកធ្វើជាដីកម្មសិទ្ធ

0

ខេត្ត​កំពង់ធំ បែកធ្លាយ​ក្លិនស្អុយសាយភាយ ពីក្រុមមន្រ្តីគ្រាប់ល្ពៅ ឃុំឃិតគ្នាជាមួយឈ្មួញ លបលួចឈូសឆាយ តំបន់​សត្វ​ខ្សឹប​ត្រូវបាន​ថែរក្សា​មកជាយូរមកហើយ​ តែបែរជាមករលាយនៅសម័យនេះ តែគួរឲ្យស្ដាយ​បែរជា​ត្រូវ​មករលាយហិនហោច ដោយសារ​ក្រុមទុចរិត នាំឃុបឃិត​គ្នា​ប្លន់​យក​ជាសម្បត្តិផ្ទាល់ខ្លួនទៅវិញ។

តាម​សេចក្តី​រាយការណ៍​ បានឱ្យ​ដឹង​ថា​តំបន់​អភិរក្ស​សត្វ​ខ្សឹប.គឺស្ថិតនៅក្នុងភូមិទំពេជ្រ ឃុំទ្រា​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ តំបន់​នេះ.កាលពីអំឡុងឆ្នាំ2010 គឺធ្លាប់មានបញ្ហាការឃុបឃិតគ្នា រុករាន្ទដីតំបន់អភិរក្ស​ តែត្រូវបាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ការពារ​ រហូត​មកដល់សព្វថ្ងៃនេះ ក្រោយ​ពីអង្កការអភិរក្សសត្វខ្សឹបផុតអណត្តិ ឥឡូវ​បានដៃឈ្មួញ មានឨកាសឃុបឃិតជាមួយ មន្រ្តី​គ្រាប់ល្ពៅ.ប្លន់យកតែម្តង។
ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា​ ការឈូសឆាយ​នេះ​ ដោយមានការបើកភ្លើងខៀវពីសំណាក់​ ជំនាញមួយក្តាប់តូចនៅមួលដ្ឋាន ដែល​កំពុង​ឈូសដីជាង200ហិចតា តែបែជាថា ឈូសដីចំការស្វាយចន្ទីរ តែខានធ្វើយូរដើមឈើដុះឡើងវិញដែលមានទំហំត្រឹមតែ20ហិចតា តែការពិតជារបាយការភូតភរកុហកថ្នាក់ដឹកនាំ​ ដើម្បី​លួចដីរបស់រដ្ឋយកមកធ្វើជាសម្បត្តិដោយខុសច្បាប់។
ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា​ ដីតំបន់សត្វខ្សឹបនេះ មានមេការឈ្មោះរិទ្ធ ជាអ្នកមើលការខុសត្រូវ ក្នុង​ការ​ឈូស​ឆាយដី.ចំណែក​អ្នកដែលយកលុយបិទគ្រប់ជំនាញគឺលោក សូវ​ ដែល​បានបិទមាត់ អ្នកសារព័ត៌មាន​មួយចំនួនធំ និងមន្រ្តីជំនាញសរុបខ្ទង់ម៉ឺនដុល្លា ដើម្បី​បិទបាំងអំពើពុករលួយ ចំណែក​ម្ចាស់​ដី​ អ្នក​សារព័ត៌មាន​កំពុង​តែ​ស្រាវជ្រាវ​ដើម្បី​បង្ហាញ​មុខពិតថាជាអ្នកណា?៕