បាក់ជើង ២ នាក់ ប្តីប្រពន្ធ ដោយសាររថយន្តឡើងជែងខ្វះការប្រុងប្រយ័ត្ន

0

ខេត្តបាត់ដំបង ៖ ប្តី ប្រពន្ធ ២ នាក់  ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ  ដោយសារតែសភាពមុខរបួស ធ្ងន់ធ្ងរខ្លាំងពេក រហូតបាក់ជើងទាំង ២ នាក់  និងមានបំណែកឆ្អឹងជាប់នៅនឹងកាងរថយន្តថែមទៀតផង  ខណៈដែលរថយន្តបង្កហេតុនេះ  បានប្រើប្រាស់ល្បឿនលឿន និង  បានឡើងជែងនិងរថយន្តមួយគ្រឿងទៀតខ្វះការប្រុងប្រយ័ត្ន  បណ្តាលអោយបុកទៅនឹងម៉ូតូទាំងកំរោលតែម្តង ។

ហេតុការដ៏រន្ធត់នេះបានកើតឡើង  កាលពីវេលាម៉ោង ១ និង ៣០ នាទី រសៀល  ថ្ងៃទី ៦  ខែមិថុនា  ឆ្នាំ ២០២១
តាមបណ្តោយផ្លូវជាតិលេខ ៥  ដែលជាផ្លូវកំពុងស្ថាបនា  ក្នុងភូមិសាស្ត្រ  ភូមិអូសទូក  ឃុំកំពង់ព្រៀង  ស្រុកសង្កែ  ខេត្តបាត់ដំបង  រវាងរថយន្តម៉ាក វីហ្គូ  ព៌ណខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 2H-0810  ជាមួយនិងម៉ូតូ
ម៉ាកឃ្លីក  ព៌ណស  ពាក់ស្លាកលេខ  បាត់ដំបង  1AE-2375  ក្នុងទិសដៅច្រាស់គ្នា ។

យោងតាមសាក្សីដែលនៅក្បែទីតាំងកើតហេតុ  បានបញ្ជាក់ថា  ដំបូងគេឃើញរថយន្តបង្កខាងលើ  បាន
បោះពួយយ៉ាងលឿន  ក្នុងទិសដៅពីលិចទៅកើត  លុះដល់ត្រង់ចំណុចខាងលើ  រថយន្តនេះបានឡើងជែងនិងរថយន្តយន្តមួយគ្រឿងទៀតដែលនៅខាងមុខ  ហើយក៏បានបុកទៅលើម៉ូតូយ៉ាងពេញទំហឹង និងជ្រុលក្រឡាប់
ខ្លួនឯងនៅម្ខាងថ្នល់ខាងឆ្វេង  ដោយឡែកជនរងគ្រោះដែលបើកបរម៉ូតូ ២ នាក់ប្តីប្រពន្ធ  បានបាក់ជើងគួរអោយរន្ធត់ជាទីបំផុត  ចំណែលអ្នកបើកបររថយន្តក៏រងរបួសដែរ ។

ភ្លាមៗនោះដែរគេសង្គេតឃើញថា  មន្ត្រីនគរបាលចរាចរណ៍ដែលកំពុងចុះវាស់វែង  ហាក់មានការលាក់លៀម
នូវអត្តសញ្ញាណអ្នកបើកបរ  គឺគេមិនបានបញ្ចេញអោយអ្នកសារព័ត៌មានដឹងឡើង  បើទោះបីជាគេទទួលបាន
នូវអត្តសញ្ញាណរួចទៅហើយក៏ដោយ  ដែលគេសង្ស័យថា  អាចជាការឃុបឃិតគ្នា  ឬក៏ត្រូវរ៉ូវគ្នាជាមួយភាគីបង្ក
ដើម្បីបំភ្លៃការពិតនូវរឿងអ្វីមួយ បានជាគេប្រឹងលាក់លៀមបែបនេះ ៕ សោ និយមរ័ត្ន