ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ឯកឧត្ដបណ្ឌិត សុខ ប្រសិទ្ធិអនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុនិងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូ នារសៀលថ្ងៃទី ២៣ខែ មិថុនាឆ្នាំ២០២១នេះបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុដើម្បី ចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្នុងការប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់ គ្រប់គ្រងជំងឺ កូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ:ក្នុងខេត្តព្រះសីហនុដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ព្រះសីហនុ ។
អំណោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុរួមមាន៖-អង្ករ ៥តោន
-មីជាតិ ១០០កេស -ទឹកសុទ្ធ ៤៥០កេស-ទឹកស៊ីអ៉ីវ ១០០យួរ -ទឹកត្រី ១០០យួរ -ត្រីខ ២៥កេសធំ -ម៉ាស ៣០០ ប្រអប់ -អាកុល (ប្រាំពីដុង)ស្មើរនិង១៥០លិត្រ និងថវិកាចំនួន ២០លានរៀល ផងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចែក រំលែកធនធាន និងលើកទឹកចិត្តដល់ក្រុមការងារ ពិសេស ក្រុមគ្រូពេទ្យរបស់យើងដែលកំពុងបំពេញការងារ ដើម្បីប្រើប្រាស់ បង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ក្នុងសហ គមន៍ក្នុងខេត្តព្រះសីហនុ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជា ពលរដ្ឋក្នុងខេត្ត៤ មានដូចជា ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីចាក់ចូលសាច់ប្រជាពលរដ្ឋ បង្កើនភាពសាំ ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ជំងឺកូវីដ-១៩ នៅក្រុងព្រះសីហនុ មានការធូរស្បើយ ក៏ប៉ុន្តែវាបានឆ្លងចូលដល់ស្រុក និងសូម ជូនពរឱ្យឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូ និងមន្ត្រីរាជការក្រសួងព័ត៌មានមានសុខភាពល្អ និងបំពេញភារកិច្ចទទួល បាន ជោគជ័យ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងអនុសាសន៍ ៣.ការពារ និង ៣.កុំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕នាគសមុទ្រ