ស្រុកស្ទឹងត្រង់​ រៀបចំស្ថាបនា​ផ្លូវ​៧គម្រោង​ ខណៈអ្នកទទួលការចូលរួម​ដេញថ្លៃ​មានការប្រកួតប្រជែងដោយតម្លាភាព​

កំពង់ចាម​​:​ គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័​ក្នុង​ភូមិសាស្ត្រ​ស្រុកស្ទឹងត្រង់​ ចំនួន៧គម្រោង​​ ត្រូវ​បាន​​ដាក់ឲ្យ​ដេញ​ថ្លៃ​​​​​ នាព្រឹក​ថ្ងៃ​ទី​២​ ខែកក្កដា​​​ ឆ្នាំ​២០២១​ ក្រោម​វត្តមាន​​​ លោក​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ លោក​ទុន​ នេត​ អភិបាល​ស្រុកស្ទឹងត្រង់​ ដោយ​មានការ​ចូលរួម​ពី​គណៈកម្មការ​លទ្ធកម្ម​ ក្រុមការងារ​សម្របសម្រួល​ខេត្ត​ និង​ស្រុក​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

លោក​ទុន​ នេត បាន​លេីកឡេីងថា​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩​ ស្រុកស្ទឹងត្រង់​ ​នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ ជាក់ស្ដែង​ថ្ងៃ​នេះ​ គម្រោង​មូលនិធិ​ឃុំ​ចំនួន​៧គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម្បី​អនុវត្ត​ការងារ​សាងសង់​ ក្នុង​នោះ​មាន​ ​​៖​ ១-ឃុំ​ខ្ពបតាងួន​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៧៦ គ.ម ទទឹង៤ម កម្រាស់០.១៥ម នៅភូមិ ឈើទើ​ ។ 

២-ឃុំ​ពាមកោះស្នា​ ស្តារអូរក្របៅ ប្រវែង ០.៥០០ គ.ម ទទឹងមធ្យម ៤៧.១៤ម ជម្រៅ១.៨ម នៅភូមិ កោះកណ្តាល ភូមិស្រែសង្កែ​ ។ 

៣-ឃុំ​ពាមកោះស្នា​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០ គ.ម ទទឹង៤ម នៅភូមិ កោះកណ្តាល ភូមិស្រែសង្កែ​ ។ 

៤-ឃុំ​ព្រែកកក់​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៩៨១ គ.ម ទទឹង៤ម នៅភូមិ អូរប្រាំទី២ និងអូរប្រាំទី១​ ។ 

៥-ឃុំ​ព្រះអណ្តូង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៧៧គ.ម ទទឹង៤ម នៅភូមិព្រែកស្តី​ ។ 

៦-ឃុំ​មេ​សជ្រៃ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥១៧គ.ម ទទឹង៥ម នៅភូមិ អូរបេង និងត្រពាំងឈូក។

៧-ឃុំ​សូភាស​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥០០ គ.ម ទទឹង៤ម នៅភូមិ សូភាស និងភូមិអង្ភោល​ ។ 

ជាមួយគ្នា​នោះ​ លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​សំណូមពរ​ដល់​បងប្អូន​ជា​អ្នក​ទទួល​ការ​ទាំងអស់​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ព្រមទាំង​ថ្លែង​អំណរគុណ​ចំពោះអាជ្ញាធរ​ស្រុកជើងព្រៃ​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​ផងដែរ​ ៕​