ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់អំណោយមនុស្សធម៌ ដល់មណ្ឌលមែកឈើ ដែលកំពុងជួបការលំបាក នៅក្នុងដំណាក់កាល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ

ដោយទទួលដំណឹងតាមរយៈបណ្តាញសង្គម ពីការលំបាករបស់ មណ្ឌលមែកឈើ ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលណីព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ នាំយកអំណោយមួយចំនួនធំ ទៅប្រគល់ជូនមណ្ឌលមួយនេះ ដើម្បីជួយសម្រាលការលំបាកបានមួយរយៈ គ្រាកំពុងជួបការលំបាក នៅក្នុងបរិបថ នៃការរីករាលដាលជំងឺកូវីដ-១៩នេះ។