វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ១លានដូសទៀត នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃទី៦កក្កដា ខាងមុខនេះ

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់នារសៀលថ្ងៃទី២កក្កដានេះថា វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទសុីណូហ្វាម ចំនួន០១លានដូស នឹងដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។