រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត បន្ទាប់ពីរកឃើញករណីឆ្លងរាលដាលជំងឺកូវីដ-១៩៖

រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្ន ភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ក្រោយមានការណីឆ្លងរាលដាលជំងឺកូវីដ១៩ ដែលការបិទខ្ទប់នោះ នឹងធ្វើឡើងក្នុងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។