រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៣នាក់ បន្ថែមទៀត ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៣នាក់ បន្ថែមទៀត ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តបានបញញជាក់ថា ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី រហូតដល់ទៅ ២៣នាក់នេះ គឺយោងតាមលទ្ធផល នៃការធ្វើតេស្តរហ័ស ដោយឧបករណ៍ Rapid Test នៅថ្ងៃទី១កក្កដា និងនៅថ្ងៃទី២កក្កដាឆ្នាំ២០២១នេះ។
គិតត្រឹមថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ១២៧នាក់ ស្រី ៤៧នាក់ កុមារី ១៧នាក់ ជាសះស្បើយ ៤៤នាក់ ស្រី១៦នាក់ និងកុមារី ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល «ទ្យាល័យត្បែងមានជ័យ» ចំនួន ៨៣នាក់ ស្រី ៣១នាក់ និងកុមារី ១១នាក់ ផងដែរ។