រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារដំដែក ២សប្តាហ៍ ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារដំដែក ស្ថិតនៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
ការសម្រេចបិទផ្សារនេះ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ និងជាទីតាំងដែលឆ្លងរាលដាលជំងឺកូវីដ១៩។ រីឯការបិទនេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងទប់ស្កាត់ជំងឺមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។