រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រកាស រក ឃើញ ករណី កូ វីដ -១៩ថ្មី ចំនួន ៧៨ ករណី (០៦ ករណី កើតក្នុងសហគមន៍២០កុម្ភះ និង ៧២ ករណីនាំចូលពីប្រទេសថៃ )

ខេត្តឧត្តរមានជ័យ ៖រដ្ឋបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១ នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋឲ្យ បានជ្រាបថា ខេត្តឧត្ដរមានជ័យ បាន រកឃើញករណី វិជ្ជមានកូវីដ -១៩ ចំនួន ៧៨ ករណីបន្ថែមទៀត (០៦ ករណីជាករណី ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈនិង ៧២ ករណី នាំចូល ពី ប្រទេស ថៃ ។

គិត ត្រឹម ម៉ោង ១៧:៣០ នាទី ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១ នេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកវិជ្ជមាន ជំងឺ កូ វីដ ១៩ ចំនួន ៨០៣ ករណីក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៧១០ ករណីនិង ករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៩២ ករណីនិងបាន ព្យាបាលជាសះស្បើយចំនួន ១២៩ នាក់ កំពុងសម្រាកព្យាបាល ចំនួន ៦៧១នាក់និងស្លាប់ ចំនួន ០៣ នាក់។