បុរសម្នាក់ស្រវឹងស្រាចុះមុជទឹកប្រឡាយ លង់ស្លាប់

កំពង់ធំ៖ កាលពីថ្ងៃទី០៤ ខែកក្កដា ២០២១ វេលាម៉ោង០៦:១០ នាទី មានករណីបុរសម្នាក់ស្លាប់បាត់បង់ជីវិត ខណៈស្រវឹងស្រាចុះងូតទឹកលង់ស្លាប់។

ហេតុការណ៍ខាងលើនេះកើតឡើងនៅចំណុចភូមិថ្នល់កែង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃន ឃុន ភេទប្រុស អាយុ ៤១ឆ្នាំ បានស្លាប់បាត់បង់ ជីវិតក្រោយស្រវឹងស្រាចុះមុជទឹកប្រឡាយលង់ស្លាប់៕