គណៈបញ្ជាការឯកភាពស្រុកជីក្រែងចុះល្បាតព្រៃលិចទឹក

សៀមរាប=ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២១លោកម៉ូវ ជាអភិបាលរងនៃគណៈអភិបាលស្រុកជីក្រែងតំណាងឱ្យលោកពៅ ប៊ុនធឿនអភិបាលនៃគណៈអភិបាលស្រុកជីក្រែងបានដឹកនាំកម្លាំងចម្រុះស្រុកជីក្រែងចុះល្បាតព្រៃលិចទឹកនៅចំណុចផ្លូវឡានភូមិព្រៃប្រស់ឃុំសង្វើយដោយសង្កាត់រដ្ឋបាលជលលផលកំពង់ក្ដីលោកជុំ ភាព សហការជាមួយលោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលដំដែកនិងលោកលី ម៉ាប់ប្រធានការិយាល័យកសិកម្មស្រុកជីក្រែងព្រមទាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសង្វើយ។ជាលទ្ឋផលក្រុមការងារបានរកឃើញព្រៃលិចទឹកបាត់បង់ដោយសារការឈូសឆាយនិងកាប់បំផ្លាញព្រៃលិចទឹកធ្វើជាកម្មសិទ្ធជាច្រើនហិចតា។ជាពិសេសមានការបោះបង្គោលក្រាក់ជាច្រើនដើមដោយលាបថ្នាំក្រហមនិងសរសេរស្លាកដាក់តាមបង្គោលក្រាក់និងដើមឈើថា(ដីតាហ៊ួនព្រៃប្រស់)។តាមការវាយតវម្លៃពីគណ:បញ្ហាការឯកភាពថា ដីព្រៃលិចទឹកដែលគេវ៉ាងយកដោយដាក់ថាដីតាហ៊ួនព្រៃប្រស់មានទំហំប្រមាណជាង៥០ហិត។តាមប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋរស់នៅភមិព្រៃប្រស់ថាតាហ៊ួនដែលគេសរសេរដាក់ស្លាកថាជាម្ចាស់ដីនោះគាត់បានស្លាប់ជាច្រើនឆ្នាំហើយ។អ្នកដែលយកឈ្មោះខ្មោចមកវ៉ាងដីឈ្មោះឡៃរិតប្រពន្ធឈ្មោះជួនពិចត្រូវជាចៅប្រសាររបសខ្មោចតាហ៊ួន បច្ចុប្បន្នលោកឡៃរិតនិងអ្នកស្រីជួនពិចរស់នៅភូមិព្រៃប្រស់ឃុំសង្វើយ។ពាក់ព័ន្ធនិងការរុករានឈូសឆាយនិងវ៉ាងយកដីព្រៃលិចទឹកអស់ជាច្រើនហិចតានេះលោកជុំ ភាព នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដីប្រាប់អ្នកសារព័ត៌មានថាទំហំនៃការឈូសឆាយព្រៃលិចទឹកនៅតំបន់នេះមិនទាន់ដឹងថាខូចខាតអស់ប៉ុន្មានទេទាល់តែយកផែនទីមកផ្ទៀងផ្ទាត់ទើបដឹងច្បាស់ពីទំហំនៃការខូចខាត។រីឯជនល្មើសបំផ្លាញព្រៃលិចទឹកលោកកំពុងតែស្រាយជ្រាវរកឈ្មោះដើម្បីធ្វើសំនុំរឿងបញ្ជូនទៅតុលាកា។ជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរអោយលោកព្រិនសាវិនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបនិងមន្ត្រីជំនាញមានតួនាទីការពារនិងអភិរក្សព្រៃលិចទឹកគ្រប់ជាន់ថ្នាក់មេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះព្រៃលិចទឹកដើម្បីការពារលំនឹងអេកូឡូស៊ីធម្មជាតិនិងជីវិតជីវចំរុះ។ជីក្រែង ដោយ(អ៊ុក ផ្លុង)