អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី២ ជូនជនមានពិការភាពនិងក្រលំបាកម្នាក់ នៅស្រុកស្ទឹងត្រង់

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ និង មន្ត្រី សង្ឈ ជាន់ ខ្ពស់ នាព្រឹក ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ នេះ បានអញ្ជើញចុះប្រគល់ផ្ទះទី២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនជនមានពិការភាពនិងក្រលំបាក ម្នាក់ ឈ្មោះ ឆែក ភ័ក្ត្រ អាយុ៣១ឆ្នាំ រស់នៅ ភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

ក្នុង ឱកាសនោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានទ្វេដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវ កូវីដ១៩ នេះ ក្នុងស្ថានភាពដែលវីរុសបម្លែងថ្មី កំពុងចរាចរ វាយលុកយ៉ាងសកម្ម បង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងគ្រួសារ និង សហគមន៍ ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ប្អូន ឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់, អាវយឺត ៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។
ដោយឡែក ពលរដ្ឋខ្វះខាតជីវភាព ចំនួន ១៣គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕