បុរសញៀនស្រាម្នាក់ សង្ស័យតូចចិត្តប្រពន្ធរត់ចោល សម្រេចចិត្តចងកសម្លាប់ខ្លួន

0

កំពង់ធំ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី នៅចំណុចភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល។ ជនរងគ្រោះឈ្មោះកែវ ហម ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីឈ្មោះ ផន ហ៊ អាយុ ៤១ឆ្នាំ ត្រូវជាប្រពន្ធសព បានបញ្ជាក់ថា គាត់បានយកឈ្មោះកែវ ហម ជាប្តីជាង១០ឆ្នាំមកហើយ និងមានកូនចំនួនបីនាក់ នៅក្នុងឆ្នាំ២០១៩ ប្តីរបស់គាត់ចាប់ផ្តើមផឹក ស្រា-ស ជាប្រចាំ ហើយពេលស្រវឹងម្តងៗប្រច័ណ្ឌ រកវាយតប់គាត់ និងរហូតដល់ខែតុលាឆ្នាំ២០២០ បានឈ្លោះប្រកែកគ្នាហើយរស់នៅរៀងៗខ្លួន ។លុះដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១វេលា វេលាម៉ោង០៩ និង០០នាទី ឈ្មោះ ខេន ភេទស្រីបានមកប្រាប់ថាប្តីគាត់ស្លាប់បាត់ហើយ។

តាមការបំភ្លឺពីឈ្មោះ ឡត ហួន ភេទស្រី អាយុ ៧១ ឆ្នាំ បានបញ្ជាក់ថា នៅថ្ងៃទី ១៦ខែ សីហាឆ្នាំ ២០២១វេលាម៉ោងប្រហែល១៦៖០០នាទីគាត់បានឃើញឈ្មោះ ហម( សព ) ភេទប្រុស ដើរចេញទៅទិសខាងត្បូង គាត់ស្រែកសួរថា អាឯងផឹកមែនទេ ? វាឆ្លើយថាទៅត្បូងហើយបន្តដើរទៅ ។គាត់បញ្ជាក់ថា ឈ្មោះ កែវ ហម ជាមនុស្សញៀនស្រា ប្រច័ណ្ឌប្រពន្ធរកវាយតប់ប្រពន្ធៗខ្លាចបានទៅរស់នៅជាមួយម្តាយ ហើយឈ្មោះ កែវ ហម នៅផ្ទះតែម្នាក់ឯង។ លុះដល់ថ្ងៃទី ១៧ខែសីហាឆ្នាំ២០២១វេលាម៉ោងប្រហែល ៩៖០០នាទីស្រាប់លឺគេនិយាយថា ឈ្មោះ កែវ ហម ស្លាប់នៅចំណុចក្បែរមាត់អូរ អូរដូង ក្នុងឃុំម្សារក្រងបាត់ទៅហើយ។

ក្រោយពីទទួលពត៌មានកម្លាំងជំនាញស្រុកសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋានមានមេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកន្លែងកើតហេតុ និងសាកសព។ នៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យឃើញថាសពបានយកខ្សែនីឡុង ពណ៌ខ្មៅ (ខ្សែចាស់)ចងកនិងចងភ្ជាប់និងមែកស្វាយចន្ទីកំពស់ ៣.៥ម៉ែត្រ បណ្តាល ដាច់ខ្សែរធ្លាក់ ច្បត់បាក់កជើងស្តាំចំនួន០១កន្លែងសពមានស្នាមជាំទ្រុឌជុំវិញកពណ៌ខ្មៅមានទិសដៅបញ្ឆិតទៅលើ មានស្លាកស្នាមរបកសើរស្បែក និងមានស្រមោចរោមស៊ីលើស្បែក ក្រៅពីស្លាកស្នាមខាងលើពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពសមត្ថកិច្ចសន្និដ្ឋានថាសពស្លាប់បណ្ដាលមកពីធ្វើអត្តឃាតចងកមិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕