សិប្បកម្មទេសចរណ៍បាគងភូមិខ្ញុំ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគប្រគល់ជូនរដ្ឋបាលស្រុកប្រាសាទបាគង

0

សៀមរាប៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកប្រាសាទបាគង បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសិប្បកម្មទេសចរណ៍ បាគងភូមិខ្ញុំ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋ ដោយអំណោយមាន៖ អង្ករចំនួន ១,០០០គីឡូក្រាម, មី១០កេស, ទឹកសុទ្ធ ៥០យួរ និងផលិតផលម្ហូបអាហារវេចខ្ខប់មួយចំនួនទៀត។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ក្រុមការងារនៃសហគមន៍បាគងភូមិខ្ញុំ ដែលបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលស្រុកប្រាសាទបាគង សម្រាប់យកទៅប្រើប្រាស់ និងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងកំពុងធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគង ខណៈស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តកើនឡើង។ ចំពោះអំណោយទាំងនេះ អាជ្ញាធរស្រុកនឹងបន្តយកទៅផ្គត់ផ្គងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក មានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគង។ ជាមួយនោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកប្រាសាទបាគង ក៏ដូចជាខេត្តសៀមរាបទាំងមូល សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនគ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕