ឯកឧត្តម កុល ប៊ុនលី ប្រគល់អំណោយជូនអាជ្ញាធរឃុំពេជចង្វារ សម្រាប់ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន

0

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជចង្វារ ស្រុកបរិបូណ៌ រួមជាមួយឯកឧត្តមលោកជំទាវលោកលោកស្រីជាក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ប្រគល់ជូនអាជ្ញធរឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អំណោយទាំងនេះដើម្បីចែកជូនប្រជាពលរដ្ឋកំបុងធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន ដោយអំណោយមាន៖ អង្ករ២តោន, មី៥០ កេស,ទឹកត្រី២០កេស, ទឹកស៊ីអ៊ីវ ២០កេស,អាល់ កុល ១៥លីត្រ និងម៉ាស់ចំនួន២០០០ម៉ាស់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កុល ប៊ុនលី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចចៅហ្វាវាំងគង់សំអុល និងឯកឧត្តមទេសរដ្ឋមន្ត្រី គុយ សុផល ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជានិច្ចកាលតែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែង និងប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ គ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម កុល ប៊ុនលី ក៍បានផ្តាំផ្ញើដល់អាជ្ញាធរឃុំ ត្រូវយកគ្រឿងឧបភោគបរិភោគទាំងនេះយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងដល់ដៃប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដ ជាមួយគ្នានេះឯកឧត្តមក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរធ្វើយ៉ាងណាអនុវត្តអោយត្រឹមត្រូវ តាមវិធានការក្រសួងសុខាភិបាល ពិសេសអនុវត្តអោយបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួន ដើម្បីខ្លួនយើង ក្រុមគមរួសារយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕