អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ បន្ថែមចំនួន ៥០នាក់ និងជាសះស្បើយ ៤៩នាក់ នៅថ្ងៃទី២០ ខែសីហានេះ

0

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២០ ខែសីហានេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ បន្ថែមចំនួន ៥០ករណី និងព្យាបាលជាសះស្បើយ ៤៩នាក់។

គិតត្រឹមម៉ោង១៧ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦,០៥៩ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥,០០០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១,០៥៨ករណី និងបានព្យាបាលជាសះស្បើយចំនួន ២,៤៩៧នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៥៥២នាក់ និងស្លាប់ចំនួន ១០នាក់៕