អាជ្ញាធរខេត្តរតនគីរី ប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ៣៨នាក់ នៅថ្ងៃទី២០ ខែសីហា

0

ខេត្តរតនគីរី៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគីរី បានប្រកាសពីការករណីរកឃើញអ្នកជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ៣៨នាក់ និងពុំមានករណីជាសះស្បើយទេ។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តរតនគីរី មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៦៦នាក់ (ករណីប្រភេទ ឌែលតា ចំនួន ១០នាក់), ព្យាបាលជាសះស្បើយចំនួន ៦៩០នាក់ និងករណីស្លាប់ ០៧នាក់ ស្រី ០១នាក់ ខណៈកំពុងសម្រាកព្យាបាលចំនួន ២៦៩នាក់៕