សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្ករ ៤០តោន ជូនរដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក 

0

ប៉ៃលិន៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ ៤០តោន ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ ដល់អ្នកកំពុងធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩ ក្នុងខេត្ត្តប៉ៃលិន ដោយមើលឃើញថា ខេត្តប៉ៃលិន ដែលជាខេត្ត នៅជាប់ ព្រំដែនប្រទេសថៃ មានពលករខ្មែរជាច្រើននាក់ ត្រឡប់ពីប្រទេសថៃក្នុងមួយថ្ងៃៗ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក។
ក្នុងឪកាសបានទទួលអំណោយនេះដែរ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណ សម្តេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសរសេរនៅក្នុងនឲបណ្តាញសង្គមថា «នាងខ្ញុំតំណាងបងប្អូន កំពុងព្យាបាលជំងឺ កូវីដ-១៩ និង បងប្អូន កំពុងធ្វើចត្តាឡឺស័ក សូមលើកម្រាមដៃ ១០ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាតាមនុស្សធម៍បានជួយឧបត្តម អង្ករចំនួន ៤០តោន សំរាប់ផ្ទត់ផ្គង់ស្បៀងអាហារជូនដល់កូនចៅកំពុងនៅក្នុងមណ្ឌល ទាំងអស់នៅខេត្តប៉ៃលិន ។នេះជាទឹកចិត្តនៃថ្នាក់ដឹកនាំកម្ពុជា ម្ខាងសម្តេចតេជោ ម្ខាងសម្តេចម៉ែ សម្តេចទាំងទ្វេរគិតគូរសព្វគ្រប់ជ្រុងជ្រោយ បារម្ភពី សុខទុក្ខ ការលំបាកប្រជាពលរដ្ឋគ្រប់ទិសទីកន្លែង គ្រប់ពេលវេលា ជាពិសេស នាពេលបច្ចុប្បន្ននេះជាពេលវេលាពិភពលោក ក៍ដូចជាប្រទេសជាតិយើងកំពុងជួបការ លំបាក ដោយសារមេរោគ កូវីដ-១៩ ប្រជាពលរដ្ឋកម្ពុជា មានភព្វ័សំណាងខ្លាំងណាស់ បានទទួលកែថែទាំ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលបានយ៉ាងល្អ ទទួលការចាក់វ៉ាក់សាំង ជិតគ្រប់ៗគ្នារួចហើយ ។
កូនចៅសូមគោរព អរគុណ អរគុណ គោរពជូនពរសម្តេចទាំងទ្វេទទួលបាន សុខភាពល្អ អាយុ យឺនយូរ ជាម្លប់ដ៍ត្រជាក់ត្រជុំរបស់កូនចៅជារៀងរហូត ផងដែរ៕