រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៥នាក់ ស្រី ១៣នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៥នាក់ ស្រី ១៣នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ២៩នាក់ ស្រី ១៣នាក់ នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ពាន់ ១០៨នាក់ ស្រី ៥៧២នាក់ ជាសះស្បើយ ៦៣១នាក់ ស្រី ៣២២នាក់ និងស្លាប់ ០៣នាក់ ស្រី ០១នាក់ ,អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៤៧៤នាក់ ស្រី ២៤៩នាក់ ។