អាជ្ញាធរខេត្តស្ទឹងត្រែង បានចេញនូវសេចក្តីសម្រេច លេខ០៩៩ ចុះថ្ងៃទី៣១ខែសីហានេះបញ្ចប់ការបិទខ្ទប់ទីក្រុងជាបណ្តោះអាសន្ន និងទីតាំងផ្សេងៗទៀត

អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចបញ្ចប់ការបិទខ្ទប់ទីក្រុងហើយនៅថ្ងៃទី ៣១ ខែ សីហាឆ្នាំ ២០២១ អាជ្ញាធរខេត្តស្ទឹងត្រែង បានចេញនូវសេចក្តីសម្រេច លេខ០៩៩ ចុះថ្ងៃទី៣១ខែសីហានេះបញ្ចប់ការបិទខ្ទប់ទីក្រុងជាបណ្តោះអាសន្ន និងទីតាំងផ្សេងៗទៀត ហើយបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ បន្ទាប់ ពីបិទខ្ទប់អស់រយ:ពេល១៤ ថ្ងៃកន្លងមកនោះ ដើម្បីបង្ការជំងឺឆ្លងកូវីដ១៩ ប្រភេទដែលតា កុំឱ្យមានការឆ្លងរីករាលដាល ។