0

ខេត្តព្រះសីហនុ៖សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានយកនូវទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ សទ្ធាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅប្រគេនជូន ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤២វត្តនៅក្នុងវត្តទូទាំងខេត្តព្រះសីហនុ ដោយសកម្មភាពនេះ បានធ្វើ រយៈ ពេល ៤ថ្ងៃ ជាប់ៗគ្នា។

ទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ សទ្ធាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន កាកបាទក្រហមកម្ពុជានាំយកមកប្រគេន ព្រះសង្ឃនាពេលនេះ សរុបទាំងអស់រូមមាន៖អង្ករ ៥១៦ បាវ ស្មើនិង ១០៣២០គីឡូ,មីចំនួន ៣៤០កេស,ទឹកត្រី ១៤៤យួរ,ទឹកស៊ីអ៊ិវ ១៤៥យួរ និងបច្ច័យសរុបទាំងអស់ចំនួន ៨.៤០០. ០០០៛(ប្រាំបីលានបួនសែនរៀល)

លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញឹកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាងប្រធាន គណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែង តែគិតគូសុខទុក្ខ ។

ជាមួយគ្នានោះផងដែរលោកជំទាវ ប្រាក់ ច័ន្ទសុខា មានប្រសាសន៍សុំឱ្យព្រះសង្ឃ លោកយាយជី លោក តាជីចូលរួមផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ មានអនា ម័យជាប្រចាំ ដោយលាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែលហើយត្រូវពាក់ម៉ាស់ឬក្រមាឱ្យ បានជាប់ជានិច្ចនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ការពារ )(៣កុំ)៕

ដោយនាគសមុទ្រ