លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បាននាំយកអំណោយផ្ដល់ជូនម៉ែដោះ និងកុមារកំព្រាក្នុងក្រុងកំពង់ចាម

កំពង់ចាម : លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយក្រុមការងារ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជេីញ ជួប សាក សួរសុខទុក្ខ និង នាំយកអំណោយផ្ដល់ជូនម៉ែដោះ និងកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ក្នុងក្រុងកំពង់ចាម ។

ក្នុងឱកាសនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍ផ្តាំផ្ញើដល់ម៉ែដោះ និងក្មួយៗកុមារកំព្រា ឲ្យ បង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល “៣ការពារ ៣កុំ ” ដើម្បីជៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុស ដែលតា បម្លែងថ្មី កូវីដ-១៩ ។

គួរ បញ្ជាក់ ថា អំណោយដែលបានផ្ដល់ជូនមណ្ឌលកុមារកំព្រា នាឱកាសនោះ រួមមាន អង្ករ ២០០គីឡូ ក្រាម, ទឹកសុីអ៉ីវ ៥យួរ, ទឹកត្រី ៥យួរ, ម៉ាស់មួយកេសធំ ២៥០០ម៉ាស់, ជែលមួយកេសតូច, មី ២០កេសតូច,ឃីត ៤កញ្ចប់ និងថវិកាជូនម៉ែដោះ និងកុមារកំព្រា សរុបចំនួន ១លាន ២៣ម៉ឺមរៀល ៕