ប្រគល់-ទទួលអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រំដែនកម្ពុជា ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានក៍សាងរួចរាល់និងបំពាក់សំភារះបច្ចេកទេស ត្រូវបានមន្ត្រីថ្នាក់ដឹកនាំអន្តរក្រសួង ធ្វើពិធីប្រគល់-ទទួលនាថ្ងៃទី២ខែកញ្ញាឆ្នាំ២៩២១ ។

ពិធីនោះក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សេង យូអ៊ាន់ អគ្គនាយកនៃអគកនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អនុប្រធានគណៈគណៈកម្មាធិកាតលទ្ធកម្ម នាយឧត្តមសេនីយ៍ឃុន សំបូរ អគគនាយករងនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោគឹម ម៉េងហេង ប្រធានអង្គភាពលទ្ធកម្ម តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
និងចូលរួមដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ិយប៉ែត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ លោកឧត្តមសេនីយ៍ត្រី ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកអនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារ ប្រធានអង្គភាពនគរបាលទេសចរណ៍ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ។

យោងការប្រកាស អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ សាងសង់ជាអគារបំពេញបែបបទច្រកចេញ-ចូល ទំហំ២.០១៨,៧៦ម៉ែត្រក្រឡា កម្ពស់៣ជាន់ (ជាន់ផ្ទាលើដី ជាន់ទី១និងជាន់ទី២)។

ការប្រគល់-ទទួលយកទៅគ្រប់គ្រង និងត្រៀមប្រើប្រាស់នេះ បន្ទាប់ពីការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ ការងាររៀបចំទីស្នាក់ការត្រួតពិនិត្យបណ្តោអាសន្ននិងការជួសជុលកែលម្អអាគារចាស់ដែលទើបធ្វើការជួសជុលនិងសាងសង់រួច ។

តំណាងអន្តរក្រសួងខាងលើបានធ្វើការពិនិត្យនិងកែសម្រួលកំណត់ហេតុប្រគល់-ទទួលពង្រាងដ៏វែងមួយ អោយស្របតាមនិតិវិធី កិច្ចលទ្ធកម្មនៃពីធីប្រគល់-ទទួលនិងបន្តពិនិតកយសំណងជាក់ស្តែង។

គណៈអធិបតីបានផ្តល់មតិផ្តាំផ្ញើ នៅបន្ទាប់ពីមតិតំណាងអន្តរក្រសួងបានបូកសរុបលទ្ធផលការប្រគល់-ទទួល ។
ពោលគឺបានស្នើអិយអ្នកទទួលនិងប្រើប្រាសអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

សូមរំលឹកថា អាគារ ថ្មីនៃរដ្ឋបាល នៅ ច្រក អន្តរជាតិ ប៉ោយប៉ែត ត្រូវបានសែនក្រុងពាលីថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧ មកម្ល៉េះ ។

ហើយនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ បានធ្វើពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកស្រីសម្តេចក្រឡាហោមញ៉ែម សាខន ស ខេង ។

អគារត្រូវសាងសង់និងមានស្ថាបត្យកម្ម តាម រចនាបទ ខ្មែរ មាន ស្តង់ដារ និង លក្ខណៈ ទំនើប ទាន់សម័យ ដូច ប្រទេស ជិត ខាង ។
វាត្រូវពី លើ ផ្លូវ នៃ ច្រក តែម្តង ដោយ ប៉ាន់តម្លៃចំណាយ ថវិកា ជាង ១លាន ដុល្លារសរអា ។

ក្នុងអគារនោះ ក៏ មាន ប៉ុស្តិ៍ នគរបាល អន្តោ ប្រវេសន៍(នគរបាលច្រកទ្វារអន្តរជាតិ,នគរបាលទិដ្ឋាការ) បំពេញ ការងារ ជូន ភ្ញៀវ ជាតិ អន្តរជាតិ នៅ សង ខាងផ្លូវ និង មានការិយាល័យ ធ្វើការ របស់ អង្គភាព ពាក់ព័ន្ធមានគយនិងរដ្ឋាករ , ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ,អតីតកាំកុងត្រូល ,ផ្នែកចត្តាឡីស័ក ,នគរបាលអន្តរជាតិ..,នគរបាលទេសចរណ៍…. ជាដើម ៕ដោយ៖ ឃិន គន្ធា