កម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួននិសិត្សរៀនឆ្នាំទី២ម្នាក់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

0

តាកែវ៖ ជនសង្ស័យម្នាក់ដែលជានិសិត្សរៀនឆ្នាំទី២ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនបានកាល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៤ និង២០នាទីនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយជាប់ពាក់ពន្ធ័និងករណីជួញដូរគ្រឿងញៀនខុសច្បាប់។
លោក ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថាការបង្ក្រាបនេះគឺធ្វើឡើង ដោយមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម ជីវ ចាន់តារាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់
ឈ្មោះអ៊ន សុខជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបប និស្សិតឆ្នាំទី២ រស់នៅភូមិដើមចាន់ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្ស៉ៅក្រាមពណ៌សថ្លាចំនួន៣៣កញ្ចប់ ទម្ងន់១៦,២៣ ក្រាម និងទូរស័ព្ទចំនួន០២គ្រឿង។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័កមយជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនិតិវិធី៕