ជនជាតិខ្មែរចំនួន០៧នាក់ និងជនជាតិចិន០១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្នុងករណី០២ផ្សេងគ្នា ពាក់ព័ន្ធជាប់សង្ស័យជួញដូរគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖លោក វរសេនីយ៏ត្រី ឡុង គឹមហួរ នាយការិយាល័យបង្រ្គាបបទ ល្មើសគ្រឿងញៀនកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ សហការជាមួយ កម្លាំងសមត្ថកិច្ចកងរាជអាវុធក្រុងព្រះសីហនុ បានធ្វើការចាប់ខ្លូនជនជាតិចិន ចំនួន០១នាក់និងជនជាតិខ្មែរចំនួន ចំនួន០៧នាក់ ក្នុងនោះស្រីម្នាក់ក្នុង ករណី០២ផ្សេងគ្នា។

ករណីទី០១ .នាថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ចកងរាជអាវុធនារសៀលថ្ងៃទី ១៤ខែ តុលាឆ្នាំ២០២១បានធ្វើការជាប់ខ្លូនមនុស្សចំនួន៧នាក់ស្រី០១ពាក់ព័ន្ធជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ស្ថិតនៅចំនុចនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ជនជាប់សង្ស័យរូមមាន ១ .ឈ្មោះ សំ ខ្លី ភេទប្រុស អាយុ ២១ឆ្នាំ  ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំ នៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ២. ឈ្មោះ ឈៀង សុនី ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣. ឈ្មោះ លាច ផានិត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៤. ឈ្មោះ ទៀង ប៊ុនរ៉ន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខ របរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៥.ឈ្មោះ អាន ភារិទ្ធ  ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៦. ឈ្មោះ ណប់ វណ្ណណាក់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដមានទីលំ នៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៧. ឈ្មោះ ខ្នូន ម៉ៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។  ក្រោយពេលចាប់ខ្លូនសមត្ថកិច្ច បានធ្វើ ដកហូតបានវត្ថុតាងរួមមាន÷ម៉្សៅសថ្លា ចំនួន ១៨កញ្ចប់ ស្មើនឹងទម្ងន់ ២.៦០ក្រាម ថ្លឹងទាំងសំបក . ដបជក់ ចំនួន ០១. ដាវ ចំនួន ០១.ទូរស័ព្ទ  ចំនួន ០៣គ្រឿង និងលុយខ្មែរ ចំនួន ១០០,០០០ ៛ ។

ករណីទី២ .កម្លាំងសមត្ថកិច្ចកងរាជអាវុធនារសៀលថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១ បានធ្វើការជាប់ខ្លូន ជន ជាតិចិនចំនួន០១នាក់ ពាក់ព័ន្ធជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ស្ថិតនៅចំនុចនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ ។ជនជាប់សង្ស័យមានឈ្មោះ ១. ឈ្មោះZHONG  WENNIE  ភេទប្រុស ឆ្នាំកំណើត១៣.០៥.១៩៨៩(ជនជាតិ ចិន) មុខរបរ មិនប្រាកដ មុខរបរ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានធ្វើការ   ដកហូតបានវត្ថុតាងរួមមាន៖-ម្សៅសថ្លា ចំនួន ០២កញ្ចប់ ទម្ងន់២.០៥ -ទូរសព្ទដៃ ០១គ្រឿង -លិខិត ឆ្លងដែន ចំនួន១ -កន្ត្រៃ១ -ដែកកេះ២ -កាតអត្តសញ្ញាណបណ្ណជនជាតិចំនួន ០៦សន្លឹក -លុយខ្មែរ ចំនួន ៤០០. ០០០៛ និង-សំភារះជក់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្ន ជនជាប់សង្ស័យចំនួន០៧នាក់ ស្រី០១ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យបង្រ្គាបបទ ល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះសីហនុតាមនិតីវិធីរូច រាល់ហើយ នារសៀលថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២១ ។ដោយឡែកជនជាតិចិន ត្រូវបាន កម្លាំងសមត្ថកិច្ច ការិយាល័យបង្រ្គាបបទ ល្មើសគ្រឿងញៀនកងរាជ អាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿង តាមនិតីវិធីរូចរាល់ហើយផងដែរ និងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ដើម្បីផ្តន្ទាទោសតាម ផ្លូវ ច្បាប់៕ដោយ នាគសមុទ្រ