នាវាចំបាំងកងទ័ពជើងទឹកអូស្ត្រាលី ឈ្មោះ HMAS Anzac (FFH150)បាន ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖នាវាចំបាំងកងទ័ពជើងទឹកអូស្ត្រាលី បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នាព្រឹក ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១វេម៉ោង០៩និង៤០នាទីក្នុងដំណើរទស្សនចំណងមិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី ។គឺចូលចតរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ ទី ១៨ ទៅដល់ ថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២១។

នាវាចំបាំងកងទ័ពជើងទឹកអូស្ត្រាលី ឈ្មោះ HMAS Anzac (FFH150)មានបណ្ដោយ ១១៨ម៉ែត្រ  (៣៨៧ ft)ទទឹង  ១៤.៨០ម៉ែត្រ  (៤៩ ft)- ជំរៅទឹក ៦.២០ម៉ែត្រ  (១៣ ft)- ទំងន់ផ្ទុក ៣៨១០ tonnes full- ល្បឿន ២៧knots (៥០ km/h)  – មានប្រតីភូនាវា ចំនួនសរុប១៥៨នាក់ក្នុងនោះ (នាយនាវី ២២នាក់ពលនាវិក ១៣៦នាក់) ដឹកនាំដោយ លោក ឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវា ឥណ្ឌូ ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី។

យោងតាមស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចរបស់កង នាវាចរ ភូមិន្ទអូស្រ្តាលី លើកដំបូង មកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មក ហើយនឹងធ្វើដំណើរទស្សនកិច្ច ដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារជំងឺកូវីដ-១៩។

ស្ថានទូតអូស្ត្រាលី បានឱ្យដឹងបន្ថែមទៀតថា នាវា HMAS Anzac នាំយកមកជាមួយនូវសម្ភារការពារផ្ទាល់ ខ្លួន (PPE) និងសម្ភារវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកង យោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។នេះជាដំណើរទស្សនកិច្ចនេះក៏ផ្តល់ឱកាស សម្រាប់យើង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែងរបស់យើង និងផ្លាស់ប្តូរយោបល់ អំពីសន្តិភាពនិងសន្តិសុខស្ត្រីតាមរយៈសិក្ខាសាលាអនឡានដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះផងដែរ៕ដោយនាគសមុទ្រ