​​លោក​អភិបាល​ខេត្តតាកែវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចប់​កិច្ចសន្យាជួល​ដី​រមណីយ៍ដ្ឋាន​ទន្លេបាទី​ជា​សម្បត្តិ​រដ្ឋ​វិញ​

0

​តាកែវៈ នា​ព្រឹក​ថ្ងៃទី​២២.០៨.២០១៤ លោក ឡាយ វណ្ណៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ព្រ​ទាំង​មន្ត្រី​ក្រោម​ឳ​វាទបាន​អញ្ជើញ ចូលរួម ជា​អធិបតី​ក្នុង​ពិធី​ញ្ច​ប់​កិច្ចសន្យា​ស្តីពី​ការជួល​ដី​នឹង​ទីតាំង​រមណីយ៍ដ្ឋាន​ទន្លេបាទី​ត្រូវបាន​ប្រគល់​ជា​សម្បត្តិ​រដ្ឋ​វិញ​។ អង្គពិធី​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ស្រុក​បាទី និង លោក ឡាយ សុខា អភិបាលស្រុក​បាទី ប្រធាន​មន្ទីរ ទេសចរណ៍​ខេត្តតាកែវ​ព្រមទាំង​អាជ្ញា​ធ័​រ​ឃុំ​ភូមិ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​។ IMG_6398

នា​ឳ​កាស​នោះ ផងដែរ​លោក អ៊ុន វណ្ណា នាយក​សាលា​ខេត្តតាកែវ​បាន​ឡើង​អាន​ការបញ្ចប់​កិច្ចសន្យា​ស្តីពី​ការបន្ត​ជួល​ដី និង ទីតាំង​ដើម្បី​អភិវឌ្ឍន៍ រមណីយ៍ដ្ឋាន​ទន្លេបាទី បានប្រគល់​ជូន​រដ្ឋ​វិញ​ចាប់ពី​ថ្ងៃនេះ​តទៅ តាម​សារា​ចរណ៍​ណែនាំ​លេខ ៥០៤.​ស​.​ព ចុះ​ថ្ងៃទី​០៤.​កុម្ភៈ​.២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម សេវាកម្ម​ទ្រព្យសម្បត្តិ​រដ្ឋ​បានឃើញ​កិច្ចសន្យា​ស្តីពី​ការបន្ត​ជួល​ដី​និង​ទីតាំង​ដើម្បី​អភិវឌ្ឍន៍​រមនីយ៍ដ្ឋាន​ទន្លេបាទី​ចុះ​ថ្ងៃទី​២១.​ឧសភា​.២០០៤​រវាង​ភាគី​តំណាង​ដោយ​លោក​អភិបាលស្រុក បាទី និង ភាគី ខ តំណាង​ដោយ​លោកស្រី សុខ សារឿន ប្រធាន​ក្រុមហ៊ុន​បាទី​ធូ​រី​សឹម​.​ឌី​វី​ឡុ​ប​ម៉ិ​ន​ថ៍ ត្រូវបាន​បញ្ចប់​នាពេលនេះ​។IMG_6395

លោក​ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​មានប្រសាសន៍​សំណេះសំណាល​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង អង្គពិធី​នេះ​ថា រមណី​យ័៍​ដ្ឋា​ន​ទន្លេបាទី​នៅពេលនេះ​បញ្ចប់​កិច្ចសន្យា​ពី​ក្រុមហ៊ុន ឥឡូវ​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ និង អាជ្ញា​ធ័​រ​មូលដ្ឋាន ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បាទី​បាន​សហការគ្នាជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ដើម្បី​បង្កើតជា​សមាគមន៍ ក៏​សាង​រួមគ្នា​យ៉ាងសកម្ម​ដើម្បី​អភិវឌ្ឍន៍​រមណីយ៍ដ្ឋាន​ទន្លេបាទី​នេះ​អោយមាន​បរិ​ឋាន​ល្អ​ពោរពេញ​ដោយ​អនាម័យ​ធម្មជាតិ លោក​អភិ បាល​ខេត្តតាកែវ​បាន​បញ្ជាក់ថា

ការបញ្ចប់​កិច្ចសន្យា​ពី​ក្រុមហ៊ុន​ខាងលើ​ដោយមាន​ការអនុញ្ញាតិ​ពី​ឧ​ប​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី ជា​អ្នកសម្រេច​លើ​បញ្ហា​នេះ​អោយ​ដាក់​រមនីយ៍ដ្ឋាន​ទន្លេបាទី​នេះ​ជា​តំបន់​ទេសចរណ៍​របស់​ប្រជាពលរដ្ឋ​ហើយ​មាន ការឯកភាព​ពី​អាជ្ញា​ធ័​រ​មូលដ្ឋាន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​បាទី ដូច្នេះ​បងប្អូន​ចាប់ពី​ថ្ងៃនេះ​តទៅ​ត្រូវ​បង់ថ្លៃ​តូប​តាម​សៀវភៅ​បន្ទុក​របស់ រដ្ឋ​មាន​ក្រដាស​ត្រឹមត្រូវ​។ ប្រជាពលរដ្ឋ​សាទរ​ចំពោះ​លោក​អភិបាល​ខេត្តតាកែវ និង ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ដល់ ពួកគាត់​។​