សប្បុរសជននិងលោកស្រីឧបត្ថម្ភអំពូលសូឡា១០ដើមក្រាលឥដ្ឋកន្សែង១៥០០ម៉ែត្រការ៉េ និងសម្ភារៈផ្សេងទៀត គិតជាទឹកប្រាក់អស់ចំនួន ៨០លានរៀល

0

តាកែវ៖ លោក ឡោ ជំនិត សមាជិកសភាពាណិជ្ជកម្មខេត្ត និងលោកស្រី ប្រាក់ ចាន់រដ្ឋា បានធ្វើការជួយ ឧបត្ថម្ភកែលម្អរ ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ដោយក្រាលឥដ្ឋកន្សែងក្នុងបរិវេណ មុខស្នាក់ការ ចំនួន ១៥០០ម៉ែត្រការ៉េ ដាក់អំពូលសូឡា ១០ដើម កាត់សំលៀកបំពាក់ជូនមន្រ្តីគណបក្សខេត្ត និងជួយ ឧបត្ថម្ភជាសម្ភារៈជាច្រើនផ្សេងទៀត ដែលគិតជាថវិកាអស់ចំនួន ៨០លានរៀល ។
តាមរយៈការឧបត្ថម្ភក្រាលឥដ្ឋកន្សែងនេះដែរ ជាក់ស្តែង នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១នេះ លោក ឡោ ជំនិត សមាជិកសភាពាណិជ្ជកម្មខេត្តតាកែវ បានអញ្ជើញពិនិត្យមើលផ្ទាល់សកម្មភាពក្រុមជាង កំពុងធ្វើការរៀបចំក្រាលឥដ្ឋកន្សែង ប្រភេទលេខ១ ដល់ស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវផងដែរ៕