សមត្ថកិច្ច ក្របួច​បាន​ក្រុម​ស​ង្ស​យ័​ជួយ​ដូរ​ថ្នាំញៀន​ចំនួន ០៦​នាក់​ខ​ណះ​ដែល​ពួកគេ​កំពុង​ធ្វើ សកម្មភាព

0

​ភ្នំពេញ​៖​ក្រុម​ស​ង្ស​យ័​ជួញដូរ​ថ្នាំញៀន​មួយក្រុម​មាន​គ្នា​ចំនួន​០៦​នាក់​ត្រូវបាន​សមត្ថ​កិច្ចកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ចាប់ខ្លួនបាន​ជាក់ស្តែង​បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​នាពេល​កន្លងមក​។​ប្រតិបត្តិការ​ណ៏​នេះ​ដោយមាន​ការឯកភាព​ពី​លោក ជេ​ត ខេមរា​ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ក្រុងភ្នំពេញ​និង​ដឹកនាំ​បញ្ចា​ដោយ​បញ្ជា​ដោយផ្ទាល់​ពី​លោក​វ​រះ​សេនី​យ័​ទោ ប៊​ន សំអាត ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក​អៀវ ភា​រិ​ទ្ធ និង លោក​ប៉ុល និល​ឯក​នាយរង​ការិយាល័យ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​អ្នកជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៦​នាក់​ថ្នាំញៀន​មួយចំនួនធំ​និង​វត្ថុតាង​មួយ​នួន​ទៀត​ប្រតិ​ប​ត្ត​ការ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​22​ខែ​កុ​ម្ភះ ឆ្នាំ​2014 នៅ​ទីតាំង​ចំនួន ០៤ កន្លែង​ផ្សេងគ្នា​ក្នុង​រាជធានី​ភ្នំពេញ​ភ្នំពេញ​។​

​លោក​វ​រះ​សេនី​យ័​ទោ​ប៉ន​សំអាត​បាន​ឲ្យ​ដឹងថា កម្លាំង​របស់លោក​បាន​តាមដាន​យ៉ាងសកម្ម​ទាំងយប់​ថ្ងៃ​នៅមុខ​សញ្ញា​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​អស់​រយះពេល​ជា​យូរ​មកហើយ​ហើយ​នៅ​យប់​ថ្ងៃទី​21​ខែ​កុ​ម្ភះ​ឆ្នាំ​2014​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ចុះ​ប្រតិបត្តិការ​ចាប់បាន​ជ​នស​ង្ស​យ័​ជា​បន្តបន្ទាប់​សរុប​ចំនួន​ទាំងអស់​ចំនួន​០៦​នាក់​។

​ក្នុងនោះ​មាន​០៤​ទីតាំង​ផ្សេងគ្នា​នៅក្នុង​ខណ្ឌ​ចំនួន​០៣​រ​ដោយ​រិ​ប​អុស​បាន​ថ្នាំញៀន​មួយចំនួនធំ​និង​វត្ថុតាង​ពាក់​ព​ន្ធ័​នឹង​បទល្មើស​ជាច្រើន​ទៀត​ក្នុងនោះ​រួមមាន​(​រថយន្ត​កា​ម៉ា​រី​ឆ្លាម​មួយគ្រឿង​ម៉ូតូ​CBR​មួយគ្រឿង ស្លាក​លេខ​ម៉ូតូ​០៥ ដាវ​សា​ម៉ូ​រៃ​០១​ដើម​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ទូរ​សព្ទ័​ដៃ​ជាច្រើន​គ្រឿង​ព្រមទាំង​ឧបករណ៍​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​

​លោក​បាន​បន្តថា​ការដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​ជន​ស​ង្ស​យ័​ខាងលើនេះ គឺ​ឃាត់​នៅ​ទីតាំង​ផ្សេងគ្នា ដោយឡែក​ជំហាន​ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​រិ​ទ្ធ ជាមួយនឹង​គ្រឿងញៀន​01​កញ្ចប់​ធំ​03​កញ្ចប់​តូច និង​រថយន្ត​ឆ្លាម​មួយគ្រឿង​នៅ​ចំណុច​រង្វង់​មូល​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​សួ​នាំ​រួចមក​រូបគេ​បាន​ឆ្លើយ​សារភាពថា មាន​បក្ខពួក​ជាច្រើន​ទៀត​ទើប​សមត្ថកិច្ច​បន្ត​ចាប់បាន​មួយ​សំបុក​តែម្តង​។​ល​។​

. បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​06​នាក់​នេះ​កំពុងតែ​ឃុំខ្លួន​នៅក្នុង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

សូមបញ្ជាក់ថា ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ខាងលើនេះ​បាន​រួចមក ក្រុម​អ្នកយក​ព​ត៏​មាន​ក៏បាន​សំ​យកឈ្មោះ​ជន​ស​ង្យ័​និង​វត្ថុតាង​មក​ធ្វើការ​ផ្សាយ​ជា​សា​ធា​រណះ​ត្រ្​ូ​វ​បាន លោក ឃួន សុជាតិ ផ្នែក​និតិ​វិធី មិន​ផ្តល់​ឈ្មោះ​ជន​ស​ង្ស​យ័​និង​វត្ថុតាង​ខាងលើនេះ​ឲ្យ​អ្នក​សា​រព​ត៏​មាន​យើង​ដឹង​ឡើយ​ហាក់បីដូចជា​មានការ​លាក់លាម ប្រហែលជា​ជន​ស​ង្ស​យ័​ខាងលើនេះ​មា​នន​ណា​ម្នាក់​ជាប់​សាច់ឈាម​គាត់​ហើយ​មើលទៅ​៕01 03 04