ជនជាតិចិនម្នាក់បានស្លាប់នៅនិងកន្លែង ក្នុងករណីបង្ក្រាប ញឿន១៤០០គីឡូក្រាមនៅលើផ្លូវជាតិលេខ០៤ស្រុកកំពង់សីលា

0

ខេត្តព្រះសីហនុ៖កម្លាំង សមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀនបានចុះ សហការជាមួយស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ ខេត្តកោះកុងខេត្តព្រះសីហនុ និង រាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត លោក វរសេនីយ៍ឯក ឃឹមសត្យា លោក វរសេនីយ៍ឯក ឃឹមសែនឧត្តម លោកវរសេនីយ៍ទោហ្នឹង រស់ ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋានគរបាលខេត្តកោះកុង និង ខេត្តព្រះសីហនុ ព្រមទាំង មានការសម្របសម្រួលពី លោក ចឹង ខ្មៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុលោករស់សារ៉ាព្រះរាជាអាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅ យប់រំលងអធ្រា្រតឈានចូលថ្ងៃទី១២ខែធ្នូឆ្នាំ២០២១បានបើកយុទ្ធនាការបង្ក្រាបករណីកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយ។

ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះ អាវុធដាក់គ្នាទៅ វិញ ទៅមកជាមួយឈ្មួញគ្រឿងញៀននៅចំណុចំលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលាខេត្តព្រះសីហនុបានបណ្តាលឱ្យឧក្រិដ្ឋជនជាជនជាតិចិនម្នាក់ឈ្មោះ LEE TSUNG HAN អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់(ស្លាប់)ត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចនៅនិងកន្លែងកើតហេតុតែម្តងខណៈឈ្មួញគ្រឿងញៀនរូបនោះកំពុងដឹកគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញឃុំសង្កែ  សាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដោយបាន ចាប់ ខ្លួនជនសង្ស័យចំនួន ២បន្ថែមទៀត មានឈ្មោះទី១ LY POHAN ភេទ ប្រុសអាយុ៣២ឆ្នាំជនជាតិចិនតៃវ៉ាន់(អ្នកបើកបរដឹកគ្រឿងញៀន)និងឈ្មោះLYPOHANភេទប្រុសអាយុ៤៧ឆ្នាំជនជាតិចិនតៃវ៉ាន់(មេការគ្រប់គ្រងជនជាតិចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកែច្នៃគ្រឿងញៀន)។

សូមបញ្ជាក់ថាក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានក៏រឹបអូសវត្តតាង ម្សៅសង្ស័យ កេតាមីន(KE-TAMIN) ចំនួន៧៤ការ៉ុងក្នុង១ការ៉ុង២០កញ្ចប់ធំស្មើប្រមាណ១៤៨០គីឡូក្រាម,អាវុធខ្លីម៉ាក់K៥៤១ដើម៉,រថយន្ត២គ្រឿង,សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំផងដែរនៅក្នុងក្រុមហ៊ុន ហាមអេស៊ាង.ក(រោងចក្រផលិត ដំណាប់ ហួយ)ស្ថិតក្នុងភូមិដំបងដេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕