ឧត្តមនាវីទោ មេបញ្ជាការរង  នៃគណៈកម្មការជាតិ សន្តិសុខលំហសមុទ្រម្នាក់រងការចោទប្រកាន់ ពីបទក្លែងឯកសារនិងប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរឹត

0

ខេត្តព្រះសីហនុ៖លោក លី ហួត ភេទប្រុសអាយុ៥៣ឆ្នាំ មានអាសយដ្ឋាន នៅភូមិឬទ្ធិ១ ឃុំ កែវផុស ស្រុកស្ទឹង ហាវ ខេត្តព្រះសីហុន មានឋានៈជា ឧត្តមនាវីទោ មេបញ្ជាការរង ទីបញ្ជាការជួរមុខ អគ្គលេខាធិការ ដ្ឋាននៃគណៈ កម្មការជាតិ សន្តិសុខលំហសមុទ្រ ត្រូវបានឈ្មោះ លឹម ងួន ជាប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្ទឹងហាវដាក់ពាក្យ បណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុចោទប្រកាន់ពីបទប្រើប្រាស់អំណាចប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរឹតនិងក្លែងឯកសារដែលបានប្រព្រត្តឹនៅភូមិឫទ្ធី២ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុលើដីទំហ៊ំ៤៣ហិកតា ដោយលោកសង្ឃឹមថា និងមានយុត្តិធម៏សំរាប់រូបលោក ជាជនរងគ្រោះ។

ជាមួយគ្នានេះ  លោក លឹម ងួន បានបញ្ជាក់ថា បណ្តឹង របស់លោក មិនទាន់ត្រូវបាន សាលាដំបូង ខេត្តព្រះសីហនុ ដំណើរការ និតីវិធីតាម ផ្លូវច្បាប់ផងបែរជាថ្មីនេះមានបញ្ហារ កើតឡើង ថ្មី មួយទៀត  ដោយមាន ឈ្មោះ យុទ្ធដែលជាប្អូនប្រុសបង្កើត លោក លីហួតបាននាំប្រជាពលរដ្ឋប្រមាណជាង២០គ្រូសារទៅបោះបង្គោល ង្គន់ជាឡូត៏ លើទីតាំងដី ដែល កំពុងជាប់បណ្តឹង ចែកគ្នាកាន់កាប់យ៉ាង អនាធិតេយ្យទៅវិញឃាហេតុធ្វើឱ្យមាន ភាព ស្មុកស្មាញដល់ការអនុវត្តន៏ច្បាប់ ។

ដោយឡែក សំរាប់ លោក លីហួត ក៏បានបញ្ជាក់ផងដែរថា លោកមិនមានការពាក់ព័ន្ធជាមួយប្រជាពល រដ្ឋ ដែលនាំ គ្នាទៅបោះបង្គោលលើដីខាងលើនោះទេ គឺប្រជាពលរដ្ឋ គេទៅបោះតែលើដីរបស់ពួកគេ ចំណែក លោក គ្រប់គ្រងតែដី ទំហ៊ំ៣០ហិកតាជាកម្មសិទ្ធិរបស់លោកប៉ុណ្ណោះ។តែ ទោះជាយ៉ាងណាក៏ដោយ សំរាប់ ប្រជាពល រដ្ឋដែលពាក់ព័ន្ធទៅបោះបង្គោលវាតទីយកដីខាងលើនោះ ម្នាក់ៗ អះអាងថា ពួកគាត់មកបោះបង្គោល នេះគឺ បោះ តែលើដី លោកលីហួត ប្រគាល់ ឱ្យតែប៉ុណ្ណោះ(ពោលគឺដីលោក លីហួត ចែកឱ្យ)។

ជាមួយនិងបញ្ហារនេះ លោក លឹម ងួន ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីនេះដើម្បី ការពារ ភាពស្អាតស្អំ និងភាពយុត្តិធម៏បន្ថែមទៀត លោក ក៏បានដាក់ពាក្យបណ្តឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ ដើម្បីជា ជំនួយដល់ការអនុវត្តន៏ច្បាប់របស់សាលាដំបូងខេត្តអនុវត្តនិតីវិធី។ ក្រោយគណៈកម្មាធិការ សិទ្ធិមនុស្ស កម្ពុជា ចុះស្រាវជ្រាវស៊ិបអង្កេត ជាលទ្ធផល ។សូមអានខ្លឹមសារគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាទាំងស្រុងស្តីការ ចុះស្រាវជ្រាយស៊ិបអង្កេតកាលពី ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២១ នៅខាងក្រោម៖

(ដោយនាគសមុទ្រ)