កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន០៧នាក់ពាក់ព័ន្ធបទល្មើសជួញដូរនិងចែកចាយគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជូញដូរគ្រឿងញៀននា ថ្ងៃទី១៧  ខែ ធ្នូ ឆ្នាំ ២០២១  ត្រូវបាន សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុសម្រេចបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយបញ្ចប់សាកសួរ ដើម្បី ចាត់ការ តាមនិតីវិធី ច្បាប់។

លោក វិរសេនីយ៏ត្រី ឡុងគឹមហួរ នាយការិយាល័យបង្ក្រាបបទល្មើសជួញដូរ គ្រឿងញៀន កងរាជអាវុធ ហត្ថ ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ទី១.ឈ្មោះ ហ៊ត ខេមរិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។២.ឈ្មោះ ពៅ សំជី ភេទប្រុស អាយុ ១៧ ឆ្នាំទីលំនៅភូមិតាពៅឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុ។ជនសង្ស័យទាំង០២នាក់ត្រូបានចាប់ខ្លូនដោយកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកព្រៃនប់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីគឺចាប់ ខ្លូនៅវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ត្រង់ចំណុច ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ។និងបានដកហូត វត្ថុតាង រួមាន÷ .ម្សៅសថ្លាចំនួន ០៧កញ្ចប់ទម្ងន់២,៤៤ ក្រាម.ទូរស័ព្ទ ចំនួន ០១គ្រឿង.ដែកកេះជក់ចំនួន ០១ .ម៉ូតូ ០១ គ្រឿង ម៉ាកឌ្រីមសង់ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ១G-៤៩៥៥។

ចំណែកឯជនសង្ស័យចំនួន០៤នាក់ ទី១​ .ឈ្មោះ វ៉ាន់ ហេង ភេទស្រី អាយុ៥២ឆ្នាំ ទីលំនៅភូមិរិទ្ធី២ ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។២.ឈ្មោះ ឡៃ សុខុម ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិរិទ្ធី២ ឃុំ កែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។៣.ឈ្មោះ ធង ធី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។៤.ឈ្មោះ ញ៉េន មុយ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនសង្ស័យទាំង០៤នាក់ត្រូវបានចាប់ខ្លូនដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៏ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀនគឺចាប់ខ្លូននៅវេលាម៉ោង០៩និង២០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅ ភូមិ រិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ ។និងបានដកហូតវត្តុតាងរួមមាន៖.ម្សៅសថ្លា ចំនួន ០៩កញ្ចប់ទម្ងន់២,១៦ក្រាម.ទូរស័ព្ទដៃ ចំនួន ០៥គ្រឿង.ដបជក់ ចំនួន ០២.កន្ត្រៃកាត់ ចំនួន ០៤.ដែកកេះ ចំនួន ០២និងប្រាក់ ៨០០០០០រៀល និងសម្ភារៈ មួយចំនួនទៀត។

រីឯជនសង្ស័យម្នាក់ទៀត មានឈ្មោះ1. ឈ្មោៈ Shan yao ភេទប្រុស អាយុ 38ឆ្នាំជនជាតិចិនមុខរប មិនពិតប្រាកដ ស្នាក់នៅក្នុងសណ្ឋាគារ (លីងណាន)ត្រូវបានចាប់ខ្លូនកម្លាំង កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដឹកនាំដោយ អនុសេនីយ៍ឯក ឯក ប៊ុនធី សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធខេត្ត ខេត្ត  ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គីមហួរ គឺចាប់ខ្លូន នៅវេលាម៉ោង ១៤ និង២០នាទី ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុច នៅសណ្ឋាគារ លីន ណាន ស្ថិតនៅភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដក ហូតបានវត្តុតាង រូមមាន៖- ម្សៅពណ៌ស ៣ កញ្ចក់ ស្មើរនិង២៨.៧០ក្រាម- ម្សៅសថ្លា ១ កញ្ចប់ ស្មើរនិង ៣.៥៤ក្រាម. ទូរសព្ទ០១ គ្រឿង – ដែកកេះ ០៣ – ដប់ជក់ ០៣ – កន្ត្រៃ ០១។

បច្ចុប្បន្ន៖ជនសង្ស័យទាំង០៧នាក់ខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងសាងសំណុំរឿង នឹងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តព្រៈសីហនុ រូចរាល់ហើយ នៅថ្ងៃទី១៧ ខែ ធ្នូឆ្នាំ២០២១៕

(ដោយនាគសមុទ្រ)