ក្មេងប្រុស ជួបគ្រោះថ្នាក់រលាកភ្លើងរងរបួសធ្ងន់ធ្ងរនៅលើទឹកដីក្រុងកោះរ៉ុងត្រូវបាន អូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទាំងយប់

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុក្រោយ ទទូលបានព័ត៏មានករណីក្មេងប្រុសម្នាក់ជួបគ្រោះថ្នាក់រលាកភ្លើងរងរបួសធ្ងន់ធ្ងរ  (បណ្តាលមកពីឆេះ ជែលលាង ដៃ) វេលាម៉ោងប្រមាណវេលាម៉ោង  ១៩:៥២នាទីយប់ ថ្ងៃទី ១៧ ខែ ធ្នូ  ឆ្នាំ ២០២១   លោក ឧកញ្ញ៉ា ក៏បានបញ្ជូន អូប័រពេទ្យល្បឿនលឿនរបស់ក្រុមហ៊ុនGTVCទៅទទួលយកក្មេងប្រុសនោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ វុធ រតនា អាយុ៣ឆ្នាំ មានឳពុកម្តាយ រស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ក្មេងប្រុសរងគ្រោះ ត្រូវបាន ក្រុម ការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យ ល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្ត សង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

(ដោយនាគសមុទ្រ)