ជនជាតិអៀរឡង់ម្នាក់ដួលសន្លប់នៅក្រុងកោះរ៉ុងត្រូវបានអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVCដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្រ្គោះបន្ទាន់

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ២១ ខែ ថ្នូ ឆ្នាំ ២០២១ ភ្លាមៗបានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ដឹកភ្ញៀវទេសចរណ៍ ជាជន បរទេសម្នាក់ពីក្រុងកោះរ៉ុង ខណៈ ភ្ញៀវទេសចរណ៏រូមនោះបាន ដួលសន្លប់ នៅមុខបន្ទប់ ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(២៣) សង្កាត់កោះរ៉ុងសន្លឹម បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បី ជួយសង្គ្រោះបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចរណ៍នោះ មានឈ្មោះ មានឈ្មោះ Wayne Michael  Meegan ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ អៀរឡង់។ជនរងគ្រោះខាងលើ ត្រូវបាន ក្រុម ការងារ សង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុម ហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយក ទៅ សង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

ជនរងគ្រោះក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសារស្ថានភាពអាការៈជំងឺជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន ជនរគ្រោះក៏បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ ក្នុង នោះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុម គ្រួសាររបស់ជន រងគ្រោះផង ៕

(ដោយនាគសមុទ្រ)