សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុឧបត្ថម្ភអំណោយដល់អ្នកស្ម័គ្រចិត្ត ចំនួន២៦៧នាក់

0

ខេត្តព្រះសីហនុ៖ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធាន បទ “ស្ម័គ្រចិត្ត ពេលនេះ ដើម្បីអនាគតរបស់យើង-ទាំងអស់គ្នាបន្តធ្វើ សកម្ម ភាពដោយមិនឈប់ឈរឡើយ”  សាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី២២ បានរៀបចំពីធីនេះនៅក្នុងបរិវេណមជ្ឈមណ្ឌល ពិភពមង្គល ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ឧបត្ថម្ភអំណោយ ដល់ អ្នកស្ម័គ្រចិត្តចំនួន២៦៧នាក់ ក្រោមអធិបតីភាព លោកលូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍សាខាកាក បាទក្រហម កម្ពុជា ខេត្តព្រះសីហនុ ព្រមទាំងមាន ការចូលរួមពី សំណាក់ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាផងដែរ។

ក្នុងនោះដែរសម្ភារៈបានផ្តល់ជូនដល់អ្នកស្ម័គ្រចិត្ត ចំនួន២៦៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ម៉ាស ១កញ្ចប់ ជែល ១ដប (៥០០ml) ទឹកសុទ្ទ ១កេស ទឹកក្រូច ១កេស ឃីត១ (សារុង១ ក្រម៉ា១ ម៉ុង១ ភួយ១)  និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១០ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ លោកជំទាវ ប្រាក់ ច័ន្ទសុខាហេរញ្ញិកគណៈកម្មាធិកាសាខាបានពាំនាំខ្លឹមសារលិខិត ទាំង ស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមាននិងអត្ថន័យ យ៉ាងជ្រាលជ្រៅ ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ដ៏ប្រសើរថ្លៃថ្នានេះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិ នាថ សីហនុ ព្រះប្រធានកិត្តិយស សូមថ្លែងការកោតសរសើរ និងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បង-ប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ នៅក្នុងគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ  លោកម លូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាក បាទក្រហម កម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៏ថា ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះ សាខាកាក បាទក្រហមកម្ពុជា ខេត្តតែងតែរៀបចំពិធីនេះធ្វើឡើងក្នុងគោលបំណង កោតសរសើរនិងថ្លែងអំណរគុណការខិត ខំប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តទាំងអស់និងគ្រប់ស្ថាប័នអង្គការនានាដែលបានបំពេញភារកិច្ចជួយដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុត។លោកអនុប្រធានបានបន្តទៀតថាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមិនត្រឹមមាននៅតាមសហគមន៍នោះទេថ្នាក់ដឹកនាំគណៈកម្មាធិការសាខានិងថ្នាក់ដឹកនាំគណៈកម្មាធិការអនុសាខាក្រុងស្រុកទាំង៥ក៏ជាអ្នកស្ម័គ្រចិត្តដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្តនិងចំណាយពេលវេលាផ្ទាល់ខ្លួនដោយមិនខ្លាចនឿយហត់ដោយគ្មានប្រាក់បៀវត្សនោះទេមិនត្រឹមតែប៉ុណ្ណោះបានចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការងារមនុស្សធម៌ថែមទៀតផង ៕

(ដោយនាគសមុទ្រ)