ប្រជាពលរដ្ឋមានជីវភាពក្រីក្រប្រកបរបរនេសាទប្រចាំថ្ងៃនៅក្នុងសំហសមុទ្រទទូលបានអំណោយមនុស្សធម៏ លោកឧកញ៉ា ទៀ វិចិត្

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នារសៀល ថ្ងៃទី២២ ខែ ធ្នូឆ្នាំ ២០២១ បានធ្វើដំណើរតាមម៉ូតូទឹក ចុះសួរសុខទុក្ខនិងនាំយកស្បៀងអាហារឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រប្រកបរបរនេសាទប្រចាំថ្ងៃនៅក្នុងសំហសមុទ្រស្ថិតក្នុងភូមិសាស្ត្រ ស្រុកព្រៃ នប់ខេត្តព្រះសីហនុចំនួនមួយគ្រូសារ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ក្រោយទទួលដំណឹងពីប្រជានេសាទមួយ គ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃនៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ ទើបនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ក៏បានធ្វើដំណើរតាមម៉ូតូទឹក ចុះទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ ក្នុងនោះមាន អង្ករ ចំនួន ០១បាវ ស្មើ៥០គីឡូក្រាម មីចំនួន ០៥កេស ត្រីខចំនួន០៥យួរ ទឹកត្រីចំនួន ១យួរ ទឹក ស៊ីអ៊ីវចំនួន០១យួរ ស្ករសចំនួន០១គីឡូក្រាម ប៊ីចេងចំនួន០១គីឡូក្រាម  អំបិលចំនួន០២គីឡូក្រាមនិងទឹកបរិសុទ្ធ ចំនួន០២កេស ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្តចំពោះការប្រកបរបរដោយសុច្ចរិត តាម រយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ ។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានជម្រាបជូនពលរដ្ឋគ្រួសារអ្នកនេសាទរូបនេះ ឲ្យប្រុង ប្រយត្ន័ ផងដែរ ពេលចេញនេសាទក្នុងសមុទ្រ ពិសេសពេលធាតុអាកាសមិនល្អ ដូចជាពេលមានខ្យល់ និងភ្លៀង ខ្លាំងជាដើម។

បងស្រី បងប្រុសប្រជានេសាទខាងលើ បានថ្លែងអំណរអុរគុណចំពោះទឹកចិត្តមនុស្សធម៏របស់លោក  ឧកញ៉ា  ទៀ វិចិត្រ  ដែលផ្តល់ស្បៀងអាហារ ដល់ក្រុមគ្រូសារគាត់ ដែលកំពុងខ្វះខាតជីវិភាពប្រចាំថ្ងៃ ។ អំណោយទាំងអស់នេះ ច្រើន ណាស់សំរាប់គ្រូសារ គាត់ ដែលអាចឱ្យគ្រូសារ គាត់បរិភោគ រយៈ ពេល ១ខែទៅ ១ខែ កន្លះ  ហើយបើធ្វើប្រៀបធៀបទៅនិងមុខរបរនេសាទប្រចាំរបស់ គ្រូសារគាត់ គឺរកបាន គ្រាន់និង ហូបព្រឹកល្ងាចតែ ប៉ុណ្ណោះ ។

ជាមួយគ្នានេះបង ស្រី បងប្រុសនិងក្រុមគ្រូសារបាន ជូនពរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការ ងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អ បញ្ញាវៀងវៃ និងសូមជួបប្រទះនូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លៀតឡើយ ៕

(ដោយនាគសមុទ្រ)