រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារ-យុវវ័យអាយុ១២ ដល់អាយុក្រោម ១៨ឆ្នាំ និងប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើង

0

ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជូនកុមារ-យុវវ័យ អាយុ១២ ដល់អាយុក្រោម ១៨ឆ្នាំ នៅតាមក្រុង ស្រុក ហើយជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ រួចរាល់ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ សូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាមួយកុមារ និងយុវវ័យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ តាមទីតាំងដូចបានកំណត់ខាងក្រោម ៖១. ក្រុងព្រះសីហនុ  វេទិកា ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។២.ក្រុងកោះរ៉ុង សាលាសង្កាត់កោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ទី៣. វត្តស្មាច់ដែង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់វត្ត អូរ ចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ទី៤. ស្រុកព្រៃនប់  វត្តវាលមាស ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃ នប់។ទី៥.វត្តសុវណ្ណគង្គារ ស្ថិតនៅឃុំសាមគ្គី ស្រុកព្រៃនប់។ទី៦.វត្តសារាយអណ្តែត ស្ថិតនៅឃុំជើងគោ ស្រុកព្រៃ នប់។ទី៧ ស្រុកស្ទឹងហាវ មណ្ឌលសុខភាពស្ទឹងហាវនិងទី.៨ស្រុកកំពង់សីលាមណ្ឌលសុខភាពតក្កវិទ។យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញនេះគឺចាក់ដោយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិ បាលខេត្តព្រះសីហនុ៕សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាង ក្រោម៖