ភ្ញៀវទេសចរណ៏មកលេងកម្សាន្តខេត្តព្រះសីហនុក្នុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២១. ២០២២ មានចំនួនច្រើន កុះករដូចទឹកបាក់ទំនប់

0

ខេត្តព្រះសីហនុ៖ផ្លូវជាច្រើនខ្សែរ ក្នុងក្រុង ព្រះសីហនុ ជាពិសេស ផ្លូវ ស្របតាមឆ្នេរសមុទ្រ នារសៀល ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ ត្រូវបានកកស្ទះ ខណៈពេល ភ្ញៀវទេសចរណ៏មកពីបណ្តារាជធានី ខេត្ត នៃព្រះជាណាចក្រ កម្ពុជា សម្រុកចូលទៅលេងកម្សាន្តនិងនាំគ្នាបោះតង់ក្រាលកន្ទេលតាមឆ្នេរសមុទ្ររង់ចាំឆ្លងឆ្នាំសកល ២០២១-២០២២ គឺ ចាប់ពីឆ្នេរអូឈើទាល រហូត ដល់ ដើមឈើចាំស្នេហ៍ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនា ពេលកន្លងមករួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជា ច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មក លេង កម្សាន្ត ក្នុងខេត្តព្រះសីហនុ។

ដោយឡែកសំរាប់ផ្ទះសំណាក់ និងសណ្ឋាគារនៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុត្រូវបានភ្ញៀវកក់ទុក ពេញអស់ហើយ ដោយឡែកសម្រាប់ បឹងហ្ការឡូ នៅតាមបណ្តាកោះវិញ ក៏ត្រូវបានភ្ញៀវកក់ទុកពេញអស់ ចាប់ពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងមក។សរុប មក ចំនួនភ្ញៀវទេសចរណ៏ចូលមកនេងកម្សាន្ត ក្នុងទឹក ដីក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន៥២,៧១៧ នាក់ មានចំនួនច្រើន បើប្រៀបនិងពិធីបុណ្យអំទូកកន្លងទៅ   នេះបើតាម ការបញ្ជាក់ របស់ លោក ឃាង ភារម្យ មន្រ្តីអ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និង ឈរ ជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅ តាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕

 

(ដោយនាគសមុទ្រ)