ប្រជាពលរដ្ឋ ភូមិត្រពាំងស្លុយសម្តែងការហួសចិត្តចំពោះឈ្មោះ អ៊ឹង ស៊ីវ ង៉េង ដែលព្យាយាមប្តឹងផ្តល់រំលោភយកដី ម្តាយមីងរបស់ខ្លូនអាយុជាង៨០ឆ្នាំ

0

ខេត្តព្រះសីហនុ៖ អ៊ំ ស្រីហេង ប៉ាន់ អាយុ ៨០ឆ្នាំជាចាស់ព្រឹទ្ធាចារ្យរស់ក្នុង ភូមិត្រពាំងស្លុយ ១ ឃុំអណ្តូងថ្ម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ នណាក៏គេស្គាល់គាត់ដែរ ។ប៉ុន្តែរអ្វីដែលគួរ ឱ្យកត់សម្គាល់និងហួសចិត្តនោះគឺ បែរជា ត្រូវក្មួយរបស់គាត់ឈ្មោះអ៊ឹងស៊ីវង៉េងទើបមានអាយុប្រមាណជាង៤០ឆ្នាំប៉ុណ្ណោះបែរជាចោទអ៊ំស្រីហេង ប៉ាន់ ថារំលោភលើកម្មសិទ្ធរបស់ខ្លូនទៅវិញ។

ទាក់ទិនទៅបញ្ហារនេះ ប្រជាពលរដ្ឋ រស់ នៅក្នុងភូមិត្រពាំងស្លុយ០១ ឃុំឃុំអណ្តូងថ្ម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុបាននិយាយថាវាជារឿងអយុត្តធម៏បំផុតសំរាប់ អ៊ំ ស្រី ហេង ប៉ាន់ ជាម្ចាស់ដីពិតប្រាកដដែលបាន កាន់កាប់និងអស្រ័យផលតាំងពីរឆ្នាំ  ១៩៨៥ មកម្លេះ ស្រាប់តែ ក្នុងអំឡុង ឆ្នាំ ២០២០ .២០២១ ក៏ត្រូវ ក្មួយ របស់ គាត់ឈ្មោះ  អ៊ឹង ស៊ីវ ង៉េង ប្តឹងគាត់ថារំលោភយកដីរបស់ខ្លូនទៅវិញ(ដោយសំអាងលើបណ្ណ័កម្មសិទ្ធិ ឆ្នាំ ១៩៩៣)។

បងប្អូនប្រជាពលរដ្ឋ បានបន្តទៀតថាដីរបស់ ឈ្មោះ អ៊ឹង ស៊ីវ ង៉េង ដែលជាដី សល់ពីកេរ៏របស់ ឱពុក ម្តាយ ពិតជាមានមែន  ប៉ុន្តែរ មិនមានការពាក់ព័ន្ធនិងដី របស់ អ៊ំស្រី ហេង ប៉ាន់ទេ  គ្រាន់តែដីអ្នកទាំងពីរ នៅក្នុង របងជាមួយគ្នា​និងព្រំជាប់គ្នាតែប៉ុណ្ណោះ។

ការប្តឹងផ្តល់ របស់ ឈ្មោះ អ៊ឹង ស៊ីវ ង៉េង ចោទប្រកាន់អ៊ំស្រី ហេង ប៉ាន់ ទៅសាលាដំបូង ដោយចោទ ប្រកាន់ ថាបានបំផ្លិចបំផ្លាញរបងថ្ម និងរបងសំណាញ់ ក្នុងគោលបំណងចាប់គ្រួសារអ៊ំស្រី ដាក់គុក។  ប៉ុន្តែត្រូវ បានតំណាងអយ្យការស្វែងរកយុត្តិធម៌ដល់គ្រួសារអ៊ំស្រី ដោយបានតម្កល់សំណុំរឿងទុកឥតចាត់ការ ដោយមូល ហេតុរកមិនឃើញកំហុសហើយក៏មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ឈ្មោះ អ៊ុង ស៊ីវយ៉េង ដែរ។ក្រោយ មក ឈ្មោះ អ៊ឹង ស៊ីវ ង៉េង ក៏បានបន្តប្តឹងទៅសុំអន្តរាគមន៏ ពីឯកទ្ធត្តម ជួង តារា ជំនួយការផ្ទាល់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែនឱ្យជួយផងដែរ ប៉ុន្តែ ក្រោយមក  ឯកទ្ធត្តម ជួង តារា យល់ជ្រាបបញ្ហារនេះច្បាស់ ក៏បានអញ្ជើញឈ្មោះ អ៊ឹង ស៊ីវ ង៉េង និង ប្តីឈ្មោះ គួយ តាយ ឱ្យទៅធ្វើការ ដោះស្រាយ ជាមួយលោក យាយ ហេង ប៉ាន់ តែបែរជា ឈ្មោះ អ៊ឹង ស៊ីវ ង៉េង និង ប្តី ឈ្មោះគួយ តាយ ព្យាយាមគេច មិនព្រម ចូលដោះស្រាយទៅវិញ ។ហើយ អ្វីដែលគួរ កត់សម្គាល់ផងដែរនោះគឺ អ៊ំស្រី ហេង ប៉ាន់ ក៏ធ្លាប់ ធ្វើការ ប្តឹង តបវិញដែរគឺប្តឹងទៅ អាជ្ញាធរឃុំអណ្តូងថ្ម  និងស្រុកព្រៃនប់ ឱ្យជួយដោះស្រាយ តាម ផ្លូវផ្លូវច្បាប់ ដែរ ប៉ុន្តែរ មិនទទូលបាន លទ្ធផល នោះទេដោយសារភាគី ឈ្មោះ អ៊ឹង ស៊ីវ ង៉េង និង ប្តីឈ្មោះ គួយ តាយ មិនចូលខ្លូនដោះស្រាយ ។តែផ្ទុយទៅ វិញបែរ ជាព្យាយាម ជួលក្រុមជាងទៅសាងសង់របងថ្ម ម្តង ហើយម្តងទៀត ក្នុងគោលបំណង់រំលោភ យកដី ទំនាស់ ឆៅៗ ដោយមិនខ្វល់ពីច្បាប់អ្វីនោះឡើយ។

អ៊ំស្រី ហេង ប៉ាន់ ជាចុងក្រោយ បាននិយាយថារូបគាត់មិនចង់ដីនណាម្នាក់ ក្រៅដីកម្មសិទ្ធិរបស់ គាត់ នោះទេ ដូចនេះរូបគាត់សង្ឃឹមថាថ្នាក់ដឹកគ្រប់ស្ថាបណ្ណ័ពាក់ព័ន្ធនិង ធ្វើកិច្ចការនេះ ដោយសុក្រិត្យដើម្បីរូបគាត់ ទទូលបានភាពយុត្តិផង។

លោក ព្រំមុន្នី មន្រ្តីរដ្ឋបាល ស្រុកព្រៃនប់ បានបញ្ជាក់ថា បញ្ហារទំនាស់ដីធ្លីខាងលើនេះ លោកបាន ឱ្យ អាជ្ញាធរ ឃុំ អណ្តូងថ្ម ចុះទៅធ្វើការ ហាមឃាត់ ហើយ  ពោលគឺ មិនអនុញាត្តិ ឱ្យភាគីណា មួយធ្វើអ្វីនៅទីតាំង ដីទំនាស់នេះទេ គឺរងចាំការដោះស្រាយតាមនិតីវិធី ជាមុនសិន៕