ឯកឧត្តម ហាន កុសល បានចាត់ទុកថា ធនធានមនុស្សដែលរឹងមាំជាក្តី សង្ឃឹមសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ

0

កំពង់ចាម៖ ក្នងអង្គសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ឆ្នាំ២០២២ នាព្រឹក ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ធនធាន មនុស្ស ដែល រឹងមាំ ជា ក្តី សង្ឃឹម សម្រាប់ ការ អភិវឌ្ឍ អភិវឌ្ឍន៍ សង្គមជាតិ និង ភពផែនដី គឺ ធនធាន មនុស្ស ដែល មាន សុខភាព ល្អ ព្រោះថា ផ្តេីម ចេញ ពី សុខភាព ល្អនេះហេីយ ដែលធ្វើ ឲ្យ មនុស្ស មាន ចំណេះដឹង តាម រយៈ ការ ផ្ដល់ ឱកាស ដែល រាជរដ្ឋាភិបាល ផ្តល់ ឲ្យ ទាំងសុខភាព ល្អ ចំណេះដឹង ការ ប្តេជ្ញា ចិត្ត ក្នុង ការ អភិវឌ្ឍ សង្គម សង្គមជាតិ ឲ្យ មាន ការ រីកចម្រើន ។

ឯកឧត្តម អភិបាល រង ខេត្ត បានបន្តថា ចំពោះ ការ ថែទាំ សុខភាព ជា ការ ទទួល ខុសត្រូវ របស់ បុគ្គល ម្នាក់ ៗ ផ្តេីម ចេញ ពី មនុស្ស ម្នាក់ ៗ មុន គេ ដែល ត្រូវ យល់ដឹង ពី របៀប នៃ ការ ការ ហូបចុក អ្វី ដែល មិន ត្រូវ ហូប នឹងអ្វី ដែល ត្រូវ ហូប ដេីម្បី ឲ្យ យេីងមាន សុខភាព ល្អ ជាពិសេស ត្រូវ យក អនាម័យ ជា គោល និងសុខភាព ជា គុណតម្លៃ ។ ដោយឡែក ការ គ្រប់គ្រង សំរាម ក្នុង មូលដ្ឋាន សុទ្ធតែ ពាក់ព័ន្ធ នឹង សុខភាព ក្នុងនោះ បញ្ហា ទឹក ស្អាត ហើយ នឹង អនាម័យ ជនបទ និង ការងារ ផ្សេង ៗ ជាច្រើន ទៀត ដែលយេីង ត្រូវ គិតគូរ ដេីម្បី ធានា ថា ប្រជាពលរដ្ឋ យេីង មាន សុខភាព ល្អ ព្រោះសុខភាព ជា កត្តា សំខាន់ជាងគេ បំផុត របស់ មនុស្ស ដែល ធ្វើ ឲ្យ យើងអាច ឈាន ទៅ ដល់ ការ អភិវឌ្ឍ ខ្លួន ឯង ក្រុមគ្រួសារ សហគមន៍ និង សង្គម ជាតិ ទាំង មូល ផងដែរ ។

ឯកឧត្តម ហាន កុសល បាន ក្រេីនរំលឹក ថា បច្ចុប្បន្ន នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ដាក់ ផែនការ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ ជម្រុញ ប្រជាពលរដ្ឋ ឲ្យ មាន ការ ប្រើប្រាស់ បន្ទប់ទឹក បង្គន់ អនាម័យ ដោយ បច្ចុប្បន្ន ការ ប្រើប្រាស់ បង្គន់ អនាម័យ ក្នុង ខេត្តកំពង់ចាម នៅ ខ្វះ តែ ២០%តែប៉ុណ្ណោះ ដូច្នេះ សូម លោក លោកស្រី ដែល ជា អាជ្ញាធរ មូលដ្ឋាន ទាំង អស់ ត្រូវ ជួយ ជម្រុញ រិះរក វិធី ណា ដើម្បី ឲ្យ បងប្អូន ប្រជាពលរដ្ឋ យេីងបានរប្រេីប្រាស់ បន្ទប់ទឹក ឲ្យ បាន គ្រប់ៗ ខ្នងផ្ទះ តាម រយៈ ការ រត់រក សេវា សាធារណៈ ផ្សេងៗ ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ន វិស័យ កសិកម្ម នៅ តែ នាំមុខគេ ដែល មាន ដូចជា ការ នាំចេញ អង្ករ បន្លែ គ្រាប់ ធញ្ញជាតិ និងកសិឧស្សាហកម្ម ផ្សេងៗ ដូច្នេះ គម្រោង កាត់បន្ថយភាពក្រី និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ឆ្នាំ២០២២ នេះ ត្រូវ ផ្តោតសំខាន់ ទៅលេីវិស័យ កសិកម្ម នៅ ឯ ជនបទ តាម រយៈ ការ ចិញ្ចឹម សត្វ ការ ផ្ដល់ ជូននូវ ពូជ ដំណាំ បន្លែ ផ្សេង ៗ គឺធ្វើ យ៉ាងណា យេីងត្រូវ លេីក កម្ពស់ ការ យកចិតទុកដាក់ ដេីម្បី ផ្តល់ ឱកាស ឲ្យ ប្រជាកសិករ យើង នៅ តាម មូលដ្ឋាន បាន ប្រតិបត្តិការណ៍ ដាំដុះ ការ ទទួល បាន ជំនួយ បច្ចេកទេស ហើយ នឹង ការ យក ផលិតផល របស់ គាត់ ទៅ លក់ នៅ ឯ ទី ផ្សារ តាម រយៈ ការ សម្រួល ការ ផ្តល់ សេវា សាធារណៈ និង ការ កសាង ផ្លូវ ផងដែរ ៕